សេដ្ឋវិទូបណ្ឌិត ម៉ី កល្យាណ ចង់ឱ្យមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្ម នៅតាមបណ្តាខេត្តនានា ដើម្បីលើកកម្ពស់ការកែច្នៃកសិផលកសិកម្ម (Video inside)
28-11-2026 08:51
(ភ្នំពេញ)៖ សេដ្ឋវិទូបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាល សមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន បង្ហាញពីគោលបំណងចង់ឱ្យមានការបង្កើត តំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្ម នៅតាមបណ្តាខេត្តនានា ដើម្បីលើកកម្ពស់ការកែច្នៃកសិផលកសិកម្ម។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សេដ្ឋវិទូបណ្ឌិត ម៉ី កល្យាណ អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ហេតុអ្វីបានជាកម្ពុជាត្រូវការបង្កើត តំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្ម?» ក្នុងកម្មវិធី FRESH BUSINESS។
សេដ្ឋវិទូបណ្ឌិត ម៉ី កល្យាណ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំអាចនិយាយជាចំហទូទៅ ខេត្ដណាក៏ត្រូវការតំបន់សេដ្ឋកិច្ចពិសេសដែរ ព្រោះខេត្ដផ្សេងៗ មានប្រជាជនច្រើន មានដីសល់ច្រើន អត់ទាន់ប្រើអស់សក្ដានុពលនោះទេ ហើយកន្លែងនីមួយៗ អាចមានដំណាំផ្សេងៗខុសៗគ្នា»៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់សេដ្ឋវិទូបណ្ឌិត ម៉ី កល្យាណ៖




