FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជំរុញឱ្យទំនាក់ទំនងរវាងកម្ពុជា និងបណ្តាប្រទេសហ្វ្រង់កូហ្វូនី កាន់តែស្និតស្នាល (Video inside)

20-11-2026 14:04

(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា ​រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បា​នគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបណ្តាប្រទេសជាសមាជិកហ្វ្រង់កូហ្វូនី​ ព្រមទាំងបាននាំមកនូវអត្ថប្រយោជន៍ជាច្រើន ជាពិសេសការបង្កើនភាពស្និទ្ធស្នាល និងការយល់ដឹងគ្នាទៅវិញទៅមក។​ ​

លោកបានបន្តថា តាមរយៈកិច្ចប្រជុំនេះ ប្រទេសជាសមាជិកបានទទួលស្គាល់ និងយល់ដឹងកាន់តែច្បាស់អំពីសភាពការណ៍ជាក់ស្តែង និងការរីកចម្រើនរបស់កម្ពុជា ទាំងផ្នែកនយោបាយ និងបច្ចេកទេស។ ពីមុន ប្រទេសមួយចំនួនអាចមានការយល់ឃើញមិនទាន់គ្រប់ជ្រុងជ្រោយ ប៉ុន្តែបន្ទាប់ពីបានជួបប្រាស្រ័យទាក់ទងផ្ទាល់ និងឃើញពីសក្តានុពលរបស់កម្ពុជា ពួកគេបានផ្លាស់ប្តូរទស្សនៈវិជ្ជមាន។ ភាពរាក់ទាក់ និងការផ្លាស់ប្តូរព័ត៌មានរវាងភាគីបានធ្វើឱ្យទំនាក់ទំនងកាន់តែរឹងមាំ។

លោក ស៊ីន ចាន់សិរីវុត្ថា លើកឡើងបែបនេះ ធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «ការតភ្ជាប់ជើងហោះហើរពីកម្ពុជាទៅបណ្តាប្រទេសហ្វ្រង់កូហ្វូនី​»។

សូមស្តាប់ការលើឡើងរបស់ លោក ស៊ីន ចាន់សិរីវុត្ថា៖