FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាបាននិងកំពុងបង្កើនការចរចាបន្ថែម ដើម្បីជំរុញតភ្ជាប់ជើងហោះហើរពីកម្ពុជា ទៅបណ្តាប្រទេសហ្វ្រង់កូហ្វូនី (Video inside)

20-11-2026 14:03

(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា ​រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) ​បានឱ្យដឹងថា ​កម្ពុជាកំពុងបង្កើនកិច្ចចរចាបន្ថែម ដើម្បីជំរុញការតភ្ជាប់ជើងហោះហើរត្រង់ពីកម្ពុជាទៅកាន់បណ្ដាប្រទេសហ្វ្រង់កូហ្វូនី ដែលមានសក្ដានុពល​ ដោយបច្ចុប្បន្ននេះ មានប្រទេសហ្វ្រង់កូហ្វូនីចំនួន ១១ កំពុងស្ថិតក្នុងការចរចា។

លោកបានបន្ថែមថា កន្លងមកជើងហោះហើរត្រង់ពីប្រទេសបារាំងធ្លាប់មាន ប៉ុន្តែត្រូវបានផ្អាកដោយសារកត្តាទីផ្សារ។ យ៉ាងណាមិញ កម្ពុជានៅតែបន្តបើកចំហរសិទ្ធិហោះហើរទូលំទូលាយពីមួយដល់ប្រាំ ស្របតាមស្តង់ដារអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ដើម្បីទាក់ទាញក្រុមហ៊ុនអាកាសចរណ៍។ យុទ្ធសាស្ត្រចរចាផ្ដោតលើសក្ដានុពលទីផ្សារ និងផលប្រយោជន៍ជាតិ ជាពិសេសវិស័យទេសចរណ៍។

លោកបន្ថែមថា ក្នុងចំណោមប្រទេសហ្វ្រង់កូហ្វូនីទាំងអស់ ប្រទេសបារាំងត្រូវបានចាត់ទុកថាមានទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយកម្ពុជា។ ថ្មីៗនេះ កម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ពីរជាមួយភាគីបារាំង គឺមួយជាមួយអាកាសចរណ៍ស៊ីវិលបារាំង ក្នុងការពង្រឹងស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស និងមួយទៀតជាមួយក្រុមហ៊ុនឯកជន Thales ដើម្បីសិក្សាពីការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងចរាចរណ៍ដែនអាកាស។ ​

លោក ស៊ីន ចាន់សិរីវុត្ថា លើកឡើងបែបនេះ ធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «ការតភ្ជាប់ជើងហោះហើរពីកម្ពុជាទៅបណ្តាប្រទេសហ្វ្រង់កូហ្វូនី​»។

សូមស្តាប់ការលើកឡើងរបស់ លោក ស៊ីន ចាន់សិរីវុត្ថា៖