អគ្គនាយកដ្ឋានពន្ធដារ ពន្យារពេលដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធប្រចាំខែតុលា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦
19-11-2026 17:53
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ស្តីពីការពន្យារពេលនៃការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធប្រចាំខែតុលា ឆ្នាំ២០២៦។ ការសម្រេចចិត្តនេះ ធ្វើឡើងដោយសារតែកាលបរិច្ឆេទផុតកំណត់ដើម ត្រូវចំថ្ងៃឈប់សម្រាកជាសាធារណៈរយៈពេល៣ថ្ងៃ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក។
ដើម្បីផ្តល់ពេលវេលាបន្ថែម និងសម្រួលដល់ការបំពេញកាតព្វកិច្ចសារពើពន្ធរបស់សហគ្រាស អគ្គនាយកដ្ឋានពន្ធដារ បានអនុញ្ញាតឱ្យពន្យារការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធប្រចាំខែតុលា រហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦៕

