FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី? (Video inside)

13-11-2026 12:49

(ភ្នំពេញ)៖ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាស PPM-Confirel បានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បាននាំមកនូវផលចំណេញយ៉ាងធំធេងសម្រាប់កម្ពុជា ជាពិសេសក្នុងការលើកស្ទួយមុខមាត់ថ្មីរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិ ពោលគឺការចំណេញធំបំផុតគឺការដែលពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ និងជួយលុបបំបាត់ព័ត៌មានមិនល្អនានា។

លោកបន្តថា កិច្ចប្រជុំដ៏ធំដែលសាកលលោកទទួលស្គាល់នេះ គឺជាឱកាសមាសសម្រាប់កម្ពុជាក្នុងការបង្ហាញនូវអ្វីដែលខ្លួនមាន និងអ្វីដែលពិភពលោកមិនទាន់ស្គាល់ ដូចជាផលិតផលបន្សល់ពីដូនតារបស់ខ្មែរជាដើម។ ការបង្ហាញផលិតផលជាតិដូចជាស្ករត្នោត និងប្រហុក ទៅកាន់ភ្ញៀវអន្តរជាតិ នឹងជួយបង្កើតរូបភាពថ្មីរបស់ប្រទេសកម្ពុជាបន្តិចម្ដងៗ ឲ្យត្រឡប់ទៅជា «គុជនៅអាស៊ី» ឡើងវិញ។ ដើម្បីសម្រេចបាននូវគោលដៅនេះ មិនមែនពឹងផ្អែកតែលើរាជរដ្ឋាភិបាលនោះទេ តែក៏ទាមទារឲ្យមានការចូលរួមចំណែកពីប្រជាពលរដ្ឋខ្មែរគ្រប់រូបផងដែរ។ ការរួមគ្នាជួយមួយដៃមួយជើង នឹងនាំមកនូវមុខមាត់ថ្មី ចំណូលថ្មី និងកំណើនភ្ញៀវទេសចរណ៍សម្រាប់ប្រទេសកម្ពុជា។

ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ឱកាសអាជីវកម្មពីកិច្ចប្រជុំ ស្ដីពីកិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនីនៅកម្ពុជា»។

សូមស្ដាប់ប្រសាសន៍ទាំងស្រុងដូចតទៅ៖