FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកឧកញ៉ា សំ សុខនឿន ទាក់ទាញក្រុមហ៊ុនយក្សចិន មកបោះទុនបង្កើតកសិដ្ឋានឆ្លាតវៃខ្នាតធំនៅកម្ពុជា

10-11-2026 17:52

(ទីក្រុងប៉េកាំង/ចិន)៖ ក្នុងជំហានសំខាន់មួយដែលត្រូវបានរំពឹងថានឹងពង្រឹងហេដ្ឋារចនាសម្ព័ន្ធកសិកម្មរបស់កម្ពុជា អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធាន SAM SN GROUP និង និង លោក Go Jiwei ប្រធានក្រុមហ៊ុន Kingpeng Global Technology Co., Ltd. បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីបង្កើតក្រុមហ៊ុនរួមទុនថ្មីមួយនៅកម្ពុជា ដេីម្បីបង្កេីតកសិដ្ឋានចិញ្ចឹមសត្វឆ្លាតវៃដ៏ធំមួយនៅកម្ពុជា។

ក្រុមហ៊ុន Kingpeng Global Technology Co., Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Beijing Capital Agribusiness & Food Group (SUNLON) ដែលជាសហគ្រាសរដ្ឋយក្សរបស់ចិន នៅទីក្រុងប៉េកាំង។ ក្រុមហ៊ុនរួមទុនដែលបង្កើតឡើងថ្មីនេះ នឹងរួមបញ្ចូលជាយុទ្ធសាស្ត្រនូវជំនាញបច្ចេកទេស និងបទពិសោធន៍អន្តរជាតិរបស់ Kingpeng ជាមួយនឹងចំណេះដឹងស៊ីជម្រៅអំពីទីផ្សារក្នុងស្រុក និងបណ្តាញដែលមានស្រាប់របស់ SAM SN GROUP។

មានមូលដ្ឋាននៅទីក្រុងប៉េកាំង ក្រុមហ៊ុន Kingpeng Global Technology ជាបុត្រសម្ព័ន្ធ SUNLON ដែលជាក្រុមហ៊ុនកសិកម្មរដ្ឋឈានមុខគេមួយរបស់ចិន។ Kingpeng មានជំនាញផ្នែកផ្ទះកញ្ចក់កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធចិញ្ចឹមសត្វទំនើប ហើយបានបង្ហាញសមត្ថភាពជាក់ស្តែង និងបានបោះទីតាំងនៅជាង 50 ប្រទេសទូទាំងពិភពលោក។

តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុនរួមទុនកំពុងភ្ជាប់ខ្លួនជាមួយក្រុមហ៊ុនដែលនាំមកនូវបច្ចេកវិទ្យាដែលបានបញ្ជាក់ពីប្រសិទ្ធភាព និងបទពិសោធន៍ជាក់ស្តែងក្នុងវិស័យកសិកម្មដែលមានផលិតភាពខ្ពស់។

ក្រោមក្រុមហ៊ុនរួមទុនដែលបានឡើងនេះ នឹងដើរតួជាដៃគូក្នុងស្រុក ដើម្បីជួយ Kingpeng ពង្រីកវត្តមានរបស់ខ្លួននៅកម្ពុជា។ តាមរយៈការរួមបញ្ចូលបច្ចេកវិទ្យា និងហិរញ្ញវត្ថុពីចិន ជាមួយនឹងការយល់ដឹងអំពីទីផ្សារក្នុងស្រុក និងបណ្តាញរបស់ក្រុមហ៊ុនរួមទុន ភាពជាដៃគូនេះមានគោលដៅបង្កើតឱកាសសម្រាប់គម្រោងកសិកម្មទំនើបៗ។

គម្រោងទាំងនេះត្រូវបានរំពឹងថានឹងរួមមានការអភិវឌ្ឍផ្ទះកញ្ចក់ និងការចិញ្ចឹមសត្វ ដែលសាងសង់តាមស្តង់ដារអន្តរជាតិ។ កិច្ចសហការនេះត្រូវបានរំពឹងថានឹងដើរតួយ៉ាងសំខាន់ក្នុងការធ្វើទំនើបកម្ម និងការរីកចម្រើននៃឧស្សាហកម្មកសិកម្មរបស់កម្ពុជា៕