FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា

07-11-2026 20:35

(ភ្នំពេញ)៖ គម្រោងវិនិយោគសរុបចំនួន ៣៧គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២៤៦លានដុល្លារអាម៉េរិក ត្រូវ បានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) បានចុះបញ្ជីក្នុងខែតុលាឆ្នាំ២០២៧។ នេះបើយោងតាម សេចក្ដី ប្រកាស ព័ត៌មាន របស់ CDC។

គម្រោងវិនិយោគទាំងនេះ ត្រូវបានរំពឹងថានឹងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណ ១៩,០០០កន្លែង ដែលជាការរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ។

ក្នុងចំណោមគម្រោងវិនិយោគសរុបទាំង ៣៧ គម្រោង ក្នុងនោះចំនួន ២៤ ត្រូវបានចុះបញ្ជីដោយ ក.អ.ក. ដែលមានទំហំទុនវិនិយោគប្រមាណ ២០៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ១១,០០០កន្លែង។ ដោយឡែក គម្រោងវិនិយោគចំនួន ១៣ ផ្សេងទៀត ត្រូវបានចុះបញ្ជីដោយ អ.គ.វ.រ.ខ. ក្នុងទំហំទុនប្រមាណ ៤១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៨,០០០កន្លែង។

ជាការកត់សម្គាល់ ក្នុងរយៈពេល ១០ខែនៃឆ្នាំ២០២៦ វិស័យឧស្សាហកម្មនៅតែជាវិស័យស្នូលក្នុងការទាក់ទាញវិនិយោគ។ ទន្ទឹមនឹងនេះ ការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស វិស័យកសិកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ ក៏នៅតែបន្តរួមចំណែកយ៉ាងសកម្មដល់ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ច និងការបង្កើតការងារនៅកម្ពុជា ដែលឆ្លុះបញ្ចាំងពីភាពទាក់ទាញនៃបរិយាកាសវិនិយោគរបស់កម្ពុជា៕