អាកាសយានដ្ឋានអន្តរជាតិតេជោ ពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន តាមរយៈការផ្តល់សេវាកម្មឱ្យកាន់តែទាក់ទាញ និងថ្លៃសមរម្យ (Video inside)
06-11-2026 14:54
(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិតេជោ បានពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន តាមរយៈការផ្តល់សេវាកម្មឱ្យកាន់តែទាក់ទាញ និងថ្លៃសមរម្យ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ីន ចាន់សិរីវត្ថា អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ផលប្រយោជន៍សេដ្ឋកិច្ចជាតិ ពីការពង្រឹងភាពប្រកួតប្រជែងអាកាសយានដ្ឋានតេជោ» ក្នុងកម្មវិធី FRESH BUSINESS។
លោក ស៊ីន ចាន់សិរីវត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «យើងប្រកួតប្រជែង ដោយធ្វើការពង្រឹងសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយភាពទាក់ទាញ និងបង្កើតបរិយាកាសនៃការវិនិយោគ»៕
សូមស្តាប់ការលើកឡើងរបស់លោក ស៊ីន ចាន់សិរីវត្ថា៖







