អាកាសយានដ្ឋានកម្ពុជា ត្រៀមខ្លួនជាស្រេចគាំទ្រវិស័យពាណិជ្ជកម្ម និងសហគ្រាសខ្នាតតូច មធ្យម ក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស (Video inside)
06-11-2026 14:48
(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើងថា អាកាសយានដ្ឋានកម្ពុជា ត្រៀមខ្លួនជាស្រេចគាំទ្រវិស័យពាណិជ្ជកម្ម និងសហគ្រាសខ្នាតតូច មធ្យម ក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ីន ចាន់សិរីវត្ថា អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ផលប្រយោជន៍សេដ្ឋកិច្ចជាតិ ពីការពង្រឹងភាពប្រកួតប្រជែងអាកាសយានដ្ឋានតេជោ» ក្នុងកម្មវិធី FRESH BUSINESS។
លោក ស៊ីន ចាន់សិរីវត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «យើងតែងតែគាំទ្រដល់ការចាប់អារម្មណ៍ ក្នុងការចូលរួមរបស់វិស័យឯកជន ក្នុងវិស័យអាកាសចរស៊ីវិល ជាពិសេសការបង្កើតក្រុមហ៊ុនអាកាសចរ, ការបង្កើតក្រុមហ៊ុនដឹកជញ្ជូន តាមផ្លូវអាកាស និងការបង្កើតក្រុមហ៊ុនផ្សេងៗ ពាក់ព័ន្ធនឹងវិស័យអាកាសចរ»៕
សូមស្តាប់ការលើកឡើងរបស់លោក ស៊ីន ចាន់សិរីវត្ថា៖







