វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច ឆ្នាំ២០២៦ នឹងជួយជំរុញផលិតផលកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប (Video inside)
03-11-2026 20:04
(ភ្នំពេញ)៖ វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច ឆ្នាំ២០២៦ ក្រោមប្រធានបទ «ពីកម្ពុជាទៅកាន់ពិភពលោក» នឹងប្រព្រឹត្តទៅនៅសណ្ឋាគារ Sofitel Phnom Penh Phokeethra ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។
វេទិកានេះមានគោលបំណងពិសេសក្នុងការស្វែងយល់ និងពង្រីកទីផ្សារសម្រាប់គ្រាប់ស្វាយចន្ទី និងម្រេចរបស់កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប ដែលមានសក្ដានុពលខ្ពស់។
ព្រឹត្តិការណ៍ដ៏សំខាន់នេះ នឹងផ្ដល់ឱកាសដ៏ល្អសម្រាប់អ្នកផលិត អ្នកកែច្នៃ អ្នកនាំចេញ ព្រមទាំងវិនិយោគិន ក្នុងការជួបជាមួយអ្នកទិញអន្តរជាតិ វិនិយោគិន និងអ្នកជំនាញក្នុងវិស័យនេះ។
វេទិកានេះ នឹងមានសិក្ខាសាលាជាក់ស្តែងស្តីពីការលក់ និងការកែច្នៃផលិតផល តាមស្តង់ដារគុណភាព ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារអឺរ៉ុប។ លើសពីនេះ អ្នកចូលរួមនឹងអាចបង្កើតទំនាក់ទំនងអាជីវកម្មថ្មីៗ ស្វែងយល់ពីឱកាសវិនិយោគ និងសេវាកម្មផ្សេងៗ ដែលអាចជួយពង្រីកអាជីវកម្មរបស់ខ្លួន។
សូមអញ្ជើញអ្នកពាក់ព័ន្ធទាំងអស់ចូលរួមក្នុងវេទិកានេះ ដើម្បីរួមចំណែកជំរុញផលិតផលកសិកម្មកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង និងឈានទៅដល់ទីផ្សារអន្តរជាតិ។ សម្រាប់ព័ត៌មានលម្អិត និងការចុះឈ្មោះ សូមចូលទៅកាន់៖ https://shorturl.at/SfHCO៕
