អ្នកជំនាញ ណែនាំកុមារដែលចូលចិត្តលេងហ្គេម កុំចុច Link ផ្តេសផ្តាស ដែលនាំឱ្យជនល្មើសមានឱកាស លួចលុយពីគណនីឪពុកម្តាយ (Video inside)
31-10-2026 13:23
(ភ្នំពេញ)៖ លោក ចាន់ ភក្តី ក្រុមការងារសុវត្ថិភាពលើប្រព័ន្ធអនឡាញ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានណែនាំកុមារដែលចូលចិត្តលេងហ្គេម កុំចុច Link ផ្តេសផ្តាស ដែលនាំឱ្យជនល្មើសមានឱកាស លួចលុយពីគណនីឪពុកម្តាយ។
ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ចាន់ ភក្តី អញ្ជើញចូលរួម ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ការការពារកុមារពីការឆបោកក្នុងយុគសម័យឌីជីថល» ក្នុងកម្មវិធី CYBER SECURITY។
លោក ចាន់ ភក្តី បានបញ្ជាក់យ៉ាងដូច្នេះថា «ទាក់ទងជាមួយ Link និងសារ ត្រូវមានភាពឆ្លាតវៃ ដោយមិនមែនសុខៗគេផ្ញើ ហើយដាក់ថា បានរង្វាន់នោះទេ ដូច្នេះមុននឹងចុច ត្រូវពិចារណាឲ្យបានត្រឹមត្រូវជាមុនសិន»៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក ចាន់ ភក្តី៖








