ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងរៀបចំប្រព័ន្ធរាយការណ៍ និងដកមាតិកាគ្រោះថ្នាក់លើអនឡាញ (Video inside)
31-10-2026 13:14
(ភ្នំពេញ)៖ លោក ចាន់ ភក្តី ក្រុមការងារសុវត្ថិភាពលើប្រព័ន្ធអនឡាញ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងរៀបចំប្រព័ន្ធរាយការណ៍ និងដកមាតិកាគ្រោះថ្នាក់លើអនឡាញ
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ចាន់ ភក្តី អញ្ជើញចូលរួម ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ការការពារកុមារពីការឆបោកក្នុងយុគសម័យឌីជីថល» ក្នុងកម្មវិធី CYBER SECURITY។
លោក ចាន់ ភក្តី បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បច្ចុប្បន្នកំពុងតែរៀបចំប្រព័ន្ធរាយការណ៍ និងដកមាតិកាលើអនឡាញ ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមដោះស្រាយ ឆ្លើយតបជាមួយនឹងមាតិកាគ្រោះថ្នាក់»៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក ចាន់ ភក្តី៖








