អ្នកជំនាញ ណែនាំកុមារកុំឱ្យរាំសិចស៊ី បង្ហោះនៅលើបណ្តាញសង្គម ព្រោះជាឱកាសសម្រាប់ជនខិលខូច ប្រើសម្រាប់គំរាមកំហែង និងបំផ្លាញកិត្តិយស (Video inside)
31-10-2026 13:09
(ភ្នំពេញ)៖ លោក ចាន់ ភក្តី ក្រុមការងារសុវត្ថិភាពលើប្រព័ន្ធអនឡាញ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានណែនាំកុមារកុំឱ្យរាំសិចស៊ី ហើយបង្ហោះនៅលើបណ្តាញសង្គម ព្រោះជាឱកាសសម្រាប់ជនខិលខូច ប្រើសម្រាប់គំរាមកំហែង និងបំផ្លាញកិត្តិយស។
ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ចាន់ ភក្តី អញ្ជើញចូលរួម ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ការការពារកុមារពីការឆបោកក្នុងយុគសម័យឌីជីថល» ក្នុងកម្មវិធី CYBER SECURITY។
លោក ចាន់ ភក្តី បានបញ្ជាក់យ៉ាងដូច្នេះថា «ទាក់ទងជាមួយនឹងវីដេអូ ដែលរាំ និងបញ្ចេញសកម្មភាពមិនសមរម្យ ជនល្មើសអាចប្រមូលរូបភាពទាំងអស់នោះ ដើម្បីប្រើប្រាស់យកទៅគំរាមកំហែង និងទារប្រាក់ជាដើម»៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក ចាន់ ភក្តី៖








