ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្តពង្រឹងការអប់រំសុវត្ថិភាពលើប្រព័ន្ធអនឡាញសម្រាប់កុមារ និងជំរុញការប្រើប្រាស់បណ្តាញសង្គមប្រកបដោយក្រមសីលធម៌ (Video inside)
31-10-2026 12:33
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ប្តេជ្ញាបន្តពង្រឹងការអប់រំសុវត្ថិភាពលើប្រព័ន្ធអនឡាញសម្រាប់កុមារ និងជំរុញការប្រើប្រាស់បណ្តាញសង្គមប្រកបដោយក្រមសីលធម៌ ដើម្បីធានាបាននូវបរិយាកាសឌីជីថលមួយប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។
លោក ចាន់ ភក្តី ក្រុមការងារសុវត្ថិភាពលើប្រព័ន្ធអនឡាញនៃក្រសួងប្រៃសណីយ៍ បានលើកឡើងថា ក្រសួងបានរៀបចំវេទិកាសុវត្ថិភាពលើប្រព័ន្ធអនឡាញអស់រយៈពេលពីរឆ្នាំមកហើយ ដោយឆ្នាំនេះនឹងបន្តធ្វើនៅចុងឆ្នាំ។ ក្នុងវេទិកានេះ មានវគ្គពិសេសសម្រាប់កុមារ ដើម្បីចែករំលែកបទពិសោធន៍ និងបង្រៀនពួកគេពីរបៀបកំណត់ឯកជនភាពនៅលើបណ្តាញសង្គមរបស់ពួកគេ ដូចជាការកំណត់អ្នកដែលអាចមើលឃើញការបង្ហោះជាដើម។ ក្រៅពីនេះ ក្រសួងក៏បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអនុវត្តគម្រោងសុវត្ថិភាពឌីជីថល ដែលមានមេរៀនស្តីពីការកំណត់ព័ត៌មានដែលគួរចែករំលែក និងមិនគួរចែករំលែក ព្រមទាំងការបង្កើតវីដេអូគំនូរជីវចលដើម្បីបង្កើនការយល់ដឹង។
លោក ចាន់ ភក្តី លើកឡើងបែបនេះ ក្នុងកម្មវិធី CYBER SECURITY: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ការការពារកុមារពីការឆបោកក្នុងយុគសម័យឌីជីថល»។
សូមទស្សនាការលើកឡើងទាំងស្រុងដូចតទៅ៖








