អ្នកជំនាញ៖ យើងមិនអាចគ្រប់គ្រងកុមារ មិនឱ្យលេងបណ្តាញសង្គមបានទេ ប៉ុន្តែឪពុកម្តាយគួរជជែកជាមួយកូន ដោយបើកចំហ ដោយមិនស្តីបន្ទោស ឬដាក់បន្ទុក ដើម្បីបង្ការហានិភ័យ (Video inside)
31-10-2026 12:26
(ភ្នំពេញ)៖ លោក ចាន់ ភក្តី ក្រុមការងារសុវត្ថិភាពលើប្រព័ន្ធអនឡាញនៃក្រសួងប្រៃសណីយ៍ បានសង្កត់ធ្ងន់ថា មាតាបិតាមិនអាចគ្រប់គ្រងកុមារមិនឱ្យលេងបណ្តាញសង្គមបានទាំងស្រុងនោះទេ ព្រោះកុមារត្រូវការកន្លែងផ្ទាល់ខ្លួនរបស់ពួកគេ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ ឪពុកម្តាយគួរតែជជែកជាមួយកូនដោយបើកចំហ ដោយមិនស្តីបន្ទោស ឬដាក់បន្ទុក ដើម្បីបង្ការហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតមានឡើងលើប្រព័ន្ធអនឡាញ។
លោកបានលើកឡើងនៅក្នុងកម្មវិធី CYBER SECURITY ក្រោមប្រធានបទ «ការការពារកុមារពីការឆបោកក្នុងយុគសម័យឌីជីថល» ថា ឪពុកម្តាយអាចដើរតួជាបងប្រុស បងស្រី ឬជាមិត្តភក្តិដ៏ជិតស្និទ្ធរបស់កូន។ ការបង្កើតបរិយាកាសដែលកូនមានផាសុកភាពក្នុងការចែករំលែករឿងរ៉ាវរបស់ពួកគេ នឹងជួយឱ្យឪពុកម្តាយយល់ដឹងពីសកម្មភាពអនឡាញរបស់កូន និងអ្នកដែលពួកគេទាក់ទង។ ដូច្នេះ ឪពុកម្តាយគឺជាតួអង្គសំខាន់បំផុតក្នុងការបើកចិត្តចំហ និងជជែកគ្នាដោយស្មោះត្រង់ជាមួយកូន ដើម្បីការពារពួកគេពីគ្រោះថ្នាក់ និងការឆបោកនានា៕
សូមទស្សនាការលើកឡើងទាំងស្រុងដូចតទៅ៖








