ការបង្កើត Trend ទាក់ទាញនៅតាមទីតាំងទេសចរណ៍ឱ្យបានច្រើន ជាផ្នែកមួយជួយផ្សព្វផ្សាយកម្ពុជា ដល់ពិភពលោក (Video inside)
30-10-2026 15:26
(ភ្នំពេញ)៖ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA) បានលើកឡើងថា ការបង្កើត Trend ទាក់ទាញនៅតាមទីតាំងទេសចរណ៍ឱ្យបានច្រើន ជាផ្នែកមួយជួយផ្សព្វផ្សាយកម្ពុជា ដល់ពិភពលោក។
ការលើកឡើងបែបនេះរបស់លោកបណ្ឌិត ធួន ស៊ីណាន ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ក្រោមប្រធានបទ «វិធានការគន្លឹះជំរុញកំណើនទេសចរណ៍កម្ពុជា នៅឆ្នាំ២០២៧»។
លោកបណ្ឌិតបានថ្លែងថា Trend ជាចំណុចល្អនៅក្នុងការបង្ហាញចំណាប់អារម្មណ៍ទៅឱ្យភ្ញៀវ ប៉ុន្តែសំខាន់បំផុត តើអ្វីដែលមានដែលយើងកំពុងតែល្បីនេះ អា Trend ថ្មីៗនេះ តើយើងមានមធ្យោបាយណារុញវាចេញបានឬទេ? ដូច្នេះអាចនាំចេញបានឬមិនបានត្រូវមើលលើមាតិកា (Content) ដែលប្អូនៗផ្សព្វផ្សាយសព្វថ្ងៃនេះ។
លោកបានបន្តថា ប៉ុន្តែបច្ចុប្បន្ននេះការផលិតមាតិការបស់ប្អូនៗ តើមាននៅក្នុងកម្រិតណា។ ជាក់ស្ដែងប៉ុន្មានថ្ងៃនេះមានរឿងល្បីៗច្រើននៅបណ្ដាញសង្គម ហើយអាទាំងអស់ហ្នឹងហើយវាជា Trend ថ្មីៗដែលយើងទៅ Update ទៅវានឹងរុញវាចេញទៅកាន់ពិភពលោក៕





