FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅឆ្នាំ២០២៧ តើកម្ពុជាគួរតែដាក់គោលដៅពង្រឹងការទាក់ទាញភ្ញៀវទេសចរបរទេសមកពីតំបន់ណា ក្រៅពីចិន ហើយតើគួររៀបចំកញ្ចប់សេវាកម្មទេសចរណ៍បែបណា ទាក់ទាញបំផុត? (Video inside)

30-10-2026 15:23

(ភ្នំពេញ)៖ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA) បានលើកឡើងថា នៅឆ្នាំ២០២៧ តើកម្ពុជាគួរតែដាក់គោលដៅពង្រឹងការទាក់ទាញភ្ញៀវទេសចរបរទេសមកពីតំបន់ណា ក្រៅពីចិន ហើយតើគួររៀបចំកញ្ចប់សេវាកម្មទេសចរណ៍បែបណា ទាក់ទាញបំផុត?

ការលើកឡើងបែបនេះរបស់លោកបណ្ឌិត ធួន ស៊ីណាន ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ក្រោមប្រធានបទ «វិធានការគន្លឹះជំរុញកំណើនទេសចរណ៍កម្ពុជា នៅឆ្នាំ២០២៧»។

លោកបណ្ឌិត ធួន ស៊ីណាន បានថ្លែងថា ទីផ្សារទេសចរណ៍ក្នុងតំបន់អាស៊ាន គឺជាជម្រើសដែលកម្ពុជាគួរពង្រឹងមុនគេ ដោយសារប្រទេសទាំងនេះស្ថិតនៅជិតគ្នា មានភាពងាយស្រួលក្នុងការធ្វើដំណើរ និងមានការតភ្ជាប់គ្នាដែលអាចជួយសម្រួលដល់ការផ្លាស់ប្តូរភ្ញៀវទេសចរ។ ឧទាហរណ៍ពីប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីន ដែលមានប្រជាជនច្រើន និងមានសក្ដានុពលក្នុងការធ្វើដំណើរទេសចរណ៍ទៅក្រៅប្រទេស។

លោកបានសង្កត់ធ្ងន់ថា កម្ពុជាមិនគួរវាយតម្លៃទីផ្សារទេសចរណ៍ណាមួយថាមានសក្ដានុពលតិច ដោយផ្អែកតែលើកម្រិតជីវភាពរបស់ប្រជាជនប្រទេសនោះទេ ប៉ុន្តែត្រូវសិក្សាពីអត្តសញ្ញាណប្រជាជន និងលំហូរនៃការធ្វើដំណើររបស់ពួកគេផងដែរ។

លោកបណ្ឌិតបន្ថែមថា កម្ពុជាគួរបន្តសម្លឹងទៅកាន់ទីផ្សារធំៗ ដូចជា ឥណ្ឌា និងចិន ហើយកម្ពុជាមិនគួររង់ចាំតែទីផ្សារចិនមួយមុខនោះទេ ព្រោះទោះបីជាកម្ពុជាបានខិតខំប្រឹងប្រែងជំរុញទីផ្សារចិន ក្នុងរយៈពេលកន្លងមកក៏ដោយ កំណើនភ្ញៀវទេសចរនៅតែមានភាពយឺតយ៉ាវ។

លោកបានបន្ថែមថា ការកើនឡើងយឺតនៃភ្ញៀវទេសចរចិន មិនមែនបណ្តាលមកពីទីផ្សារចិនតែមួយមុខនោះទេ ប៉ុន្តែក៏ពាក់ព័ន្ធនឹងបញ្ហាទំនុកចិត្ត ដែលជាកត្តាដែលត្រូវយកចិត្តទុកដាក់ដោះស្រាយផងដែរ។ ដូច្នេះទីផ្សារចិននៅតែត្រូវបន្តពង្រឹង ខណៈកម្ពុជាត្រូវពង្រីកទីផ្សារផ្សេងៗបន្ថែមទៀត ជាពិសេសកូរ៉េខាងត្បូង ជប៉ុន អឺរ៉ុប និងសហរដ្ឋអាមេរិក៕