អ្នកផលិតមាតិកា ដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ប៉ុន្តែការទាក់ទាញទេសចរអន្តរជាតិ មិនពឹងតែអ្នកផលិតមាតិកាក្នុងស្រុកឡើយ (Video inside)
30-10-2026 15:17
(ភ្នំពេញ)៖ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី បាស៊ីហ្វីក (PATA) បានលើកឡើងថា អ្នកផលិតមាតិកា ដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជា ប៉ុន្តែការទាក់ទាញទេសចរអន្តរជាតិ មិនពឹងតែអ្នកផលិតមាតិកាក្នុងស្រុកឡើយ ។
កាលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ធួន ស៊ីណាន អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «វិធានការគន្លឹះជំរុញកំណើនទេសចរណ៍កម្ពុជា នៅឆ្នាំ២០២៧» ក្នុងកម្មវិធី FRESH BUSINESS។
លោកបណ្ឌិត ធួន ស៊ីណាន បានបញ្ជាក់យ៉ាងដូច្នេះថា «ការធ្វើទីផ្សារ មិនមែនពឹងផ្អែកទៅលើ តែអ្នកផលិតមាតិកាក្នុងស្រុកប៉ុណ្ណឹងនោះទេ [...] ការផ្សព្វផ្សាយគោលដៅទេសចរណ៍ ទៅកាន់ទីផ្សារអន្ដរជាតិ មិនអាចពឹងផ្អែក តែអ្នកផលិតមាតិកាប៉ុណ្ណឹងនោះទេ»៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោកបណ្ឌិត ធួន ស៊ីណាន៖





