អ្នកជំនួញក្នុងវិស័យទេសចរណ៍ លើកឡើងពីយុទ្ធសាស្រ្ត ៦ចំណុច ក្នុងការទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា ឆ្នាំ២០២៧ (Video inside)
30-10-2026 15:03
(ភ្នំពេញ)៖ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី បាស៊ីហ្វីក (PATA) បានលើកឡើងពីយុទ្ធសាស្រ្ត ចំនួន៦ចំណុច ក្នុងការទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា ឆ្នាំ២០២៧។
កាលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ធួន ស៊ីណាន អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «វិធានការគន្លឹះជំរុញកំណើនទេសចរណ៍កម្ពុជា នៅឆ្នាំ២០២៧» ក្នុងកម្មវិធី FRESH BUSINESS។
លោកបណ្ឌិត ធួន ស៊ីណាន បានបញ្ជាក់យ៉ាងដូច្នេះថា «ទី១៖ ការកសាងទំនុកចិត្ដ និងកេរ្ដិ៍ឈ្មោះ, ទី២៖ កំណត់ទីផ្សារអន្ដរជាតិ ដែលជាអាទិភាព, ទី៣៖ការពង្រឹងការតភ្ជាប់ ក្នុងការធ្វើដំណើរ, ទី៤៖ ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងពង្រីក, ទី៥៖ ការបង្កើតយុទ្ធការទីផ្សាររួម រវាងរដ្ឋ និងឯកជន និងទិ៦៖ បង្កើននូវការលក់»៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោកបណ្ឌិត ធួន ស៊ីណាន៖





