ប្រធាន PATA សរសើររដ្ឋមន្ត្រី ហួត ហាក់ ដែលតែងតែជួយគាំទ្រ និងឆ្លើយតបរាល់សំណូមពររបស់វិស័យឯកជន ដើម្បីរួមគ្នាជំរុញវិស័យទេសចរណ៍ (Video inside)
30-10-2026 15:00
(ភ្នំពេញ)៖ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA) បានសម្តែងការកោតសរសើរលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រួមទាំងការគាំទ្រ និងឆ្លើយតបរាល់សំណូមពររបស់វិស័យឯកជន ដើម្បីរួមគ្នាជំរុញវិស័យទេសចរណ៍។
លោកបណ្ឌិត ធួន ស៊ីណាន បានគូសបញ្ជាក់ថា លោករដ្ឋមន្ត្រី ហួត ហាក់ តែងតែជួយគាំទ្រតាមអ្វីដែលអាចធ្វើទៅបាន និងមិនដែលបដិសេធរាល់សំណូមពររបស់វិស័យឯកជនឡើយ ថែមទាំងបានជួយអន្តរាគមន៍នៅពេលមានបញ្ហាផងដែរ។
ការគាំទ្រនេះបានឆ្លុះបញ្ចាំងពីភាពរឹងមាំនៃទំនាក់ទំនងរវាងរដ្ឋ និងឯកជននៅកម្ពុជា ដែលជាកត្តាសំខាន់ក្នុងការជំរុញកំណើនវិស័យទេសចរណ៍។ លោកបណ្ឌិត ធួន ស៊ីណាន បានបន្ថែមថា មិនមានឧបសគ្គក្នុងការធ្វើការរួមគ្នានោះទេ ប៉ុន្តែភាគីទាំងពីរគួរតែស្វែងរកវិធីសាស្ត្រថ្មីៗដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការនេះកាន់តែប្រសើរឡើងថែមទៀត។
លោកបណ្ឌិត ធួន ស៊ីណាន លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «វិធានការគន្លឹះជំរុញកំណើនទេសចរណ៍កម្ពុជា នៅឆ្នាំ២០២៧»។
សូមស្តាប់ការលើកឡើងបន្ថែមរបស់ លោកបណ្ឌិត ធួន ស៊ីណាន៖





