ប្រធាន FASMEC: សហគ្រាសធុនតូច និងមធ្យម កុំបារម្ភពីការខ្វះខាតទុន ប្រសិនផលិតមានគុណភាព និងប្រើប្រាស់កម្ចីចំគោលដៅ (Video inside)
29-10-2026 21:19
(ភ្នំពេញ)៖ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានសង្កត់ធ្ងន់ថា សហគ្រាសធុនតូច និងមធ្យម (MSMEs) ដែលផលិត ផលិតផលប្រកបដោយគុណភាព និងប្រើប្រាស់កម្ចីចំគោលដៅ មិនចាំបាច់បារម្ភពីការខ្វះខាតទុននោះទេ ដោយលោកថា ប្រភពទុននៅមានច្រើន ហើយ FASMEC នឹងស្វះស្វែងរកបន្ថែម ដើម្បីគាំទ្រដល់ MSMEs។
លោកឧកញ៉ា តែ តាំងប៉ លើកឡើងបែបនេះ ធ្វើឡើង ក្នុងកិច្ចសន្ទនាពិសេស «ការកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញប្បទាន MSMEs នៅកម្ពុជា៖ គោលនយោបាយភាពជាដៃគូ កាលានុវត្តភាព និងទិសដៅអនាគត» នៅវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) លើកទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs» នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។
លោកឧកញ៉ា តែ តាំងប៉ បានជំរុញឱ្យអាជីវករកសាងទំនុកចិត្តដោយប្រើប្រាស់កម្ចីប្រកបដោយប្រសិទ្ធភាព និងមិនត្រូវយកទៅប្រើប្រាស់ខុសគោលដៅឡើយ។ ការធ្វើបែបនេះនឹងធ្វើឱ្យធនាគារមានជំនឿចិត្តក្នុងការផ្តល់កម្ចីបន្ថែម៕
សូមស្តាប់ការលើកឡើងបន្ថែមរបស់ លោកឧកញ៉ា តែ តាំងប៉៖

