FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តាមរយៈវេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទាន, MSMEs រំពឹងថានឹងជួយផ្តល់ភាពងាយស្រួល ដល់ពួកគេទទួលបានហិរញ្ញប្បទាន (Video inside)

28-10-2026 11:29

(ភ្នំពេញ)៖ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ត្រូវបានចាត់ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ច។ ទោះជាយ៉ាងណាក៏ដោយ កន្លងមកម្ចាស់សហគ្រាសទាំងនេះ តែងជួបប្រទះបញ្ហាប្រឈមក្នុងការទទួលបានហិរញ្ញប្បទាន ពីស្ថាប័នហិរញ្ញវត្ថុ ដោយសារកង្វះព័ត៌មាន លក្ខខណ្ឌតម្រូវផ្នែកច្បាប់ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុមិនទាន់ស្តង់ដារ និងការខ្វះការយល់ដឹងពីដំណើរការឥណទាន។

ដើម្បីដោះស្រាយបញ្ហាទាំងនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs លើកទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs» រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០២៦ វេទិកា។

គោលបំណងសំខាន់នៃវេទិកានេះ គឺប្រមូលផ្តុំធនាគារពាណិជ្ជ និងធនាគារគោលនយោបាយរបស់រដ្ឋ ដើម្បីសហការគ្នារិះរកមធ្យោបាយបន្ធូរបន្ថយលក្ខខណ្ឌផ្តល់កម្ចីដល់ MSMEs ជាពិសេសចំពោះបញ្ហាខ្វះទ្រព្យបញ្ចាំ និងប្រវត្តិឥណទានមិនល្អ ដែលបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចសកល និងកូវីដ-១៩។

តាមរយៈវេទិកានេះ នឹងផ្តល់ឱកាសឱ្យម្ចាស់សហគ្រាសជួបពិភាក្សាដោយផ្ទាល់ជាមួយតំណាងធនាគារ ដើម្បីស្វែងរកដំណោះស្រាយរួម។ជាមួយគ្នានេះ តាមរយៈពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង FASMEC និង ARDB នឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការបង្កើនកិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីជួយសមាជិក FASMEC ទទួលបានប្រភពទុនដែលមានអត្រាការប្រាក់ទាប និងលក្ខខណ្ឌយោគយល់ខ្ពស់៕

សូមទស្សនាសេចក្តីរាយការណ៍របស់កញ្ញា ឆេង ចាន់នីតា៖