FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យល់ដឹងពីជំនួញ៖ រដ្ឋមន្ត្រី ហែម វណ្ឌី ជំរុញអ្នកផលិត កុំគិតត្រឹមតែតម្លៃទាប ត្រូវអនុវត្តស្តង់ដាគុណភាពផលិតផល ដើម្បីប្រជែងទីផ្សារ (Video inside)

25-10-2026 11:40

(ភ្នំពេញ)៖ លោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអភិវឌ្ឍ និងអនុវត្តស្តង់ដា ដើម្បីពង្រឹងគុណភាពផលិតផល និងបង្កើនសមត្ថភាពប្រកួតប្រជែង នៅលើទីផ្សារនាពេលអនាគត។

លោកបានលើកឡើងថា នៅពេលទីផ្សារកាន់តែមានភាពសុក្រឹត អ្នកប្រើប្រាស់នឹងទាមទារនូវអនុលោមភាព និងគុណភាពត្រឹមត្រូវ មិនមែនត្រឹមតែតម្លៃទាបនោះទេ។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់វិស័យឯកជន ផលិតករ អាជីវករ និងឧស្សាហកម្មគ្រប់ប្រភេទ ដែលបានចូលរួមអនុវត្តស្តង់ដាកម្ពុជានាពេលកន្លងមក និងបន្តលើកទឹកចិត្តឲ្យចូលរួមអភិវឌ្ឍ និងអនុវត្តស្តង់ដាជាបន្តទៀត ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិ គ្រួសារ សុខុមាលភាពសាធារណជន និងបរិស្ថាន។

លោកបានបញ្ជាក់ថា ការអនុវត្តស្តង់ដា គឺជាគន្លឹះសំខាន់សម្រាប់ភាពគង់វង្សនៃអាជីវកម្ម ព្រោះការប្រកួតប្រជែងមិនមែនពឹងផ្អែកតែលើតម្លៃមួយមុខនោះទេ។

ក្រសួងក៏បានកែទម្រង់សេវាសាធារណៈ ដោយបានដាក់បញ្ចូលកិច្ចការទាក់ទងនឹងស្តង់ដាទៅក្នុងប្រព័ន្ធឌីជីថល ដើម្បីសម្រួលដល់ការទិញ និងប្រើប្រាស់ស្តង់ដាជាតិ។ ការកែលម្អនេះមានគោលបំណងគាំទ្រដល់អាជីវកម្ម និងឧស្សាហកម្មកម្ពុជា ព្រមទាំងលើកទឹកចិត្តឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមអនុវត្តស្តង់ដា ដើម្បីរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕

សូមស្តាប់ការពន្យល់បន្ថែមរបស់រដ្ឋមន្ត្រី ហែម វណ្ឌី៖