FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨

20-10-2026 11:38

(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកកាត់បន្ថយបន្ទុកចំណាយរបស់អ្នកប្រើប្រាស់យានយន្តអគ្គិសនី និងដើម្បីលើកទឹកចិត្តដល់ការវិនិយោគលើការបង្កើតស្ថានីយសាកយានយន្តអគ្គិសនីនៅកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការព្យួរទុកជាបណ្ដោះអាសន្ននូវការអនុវត្តអាករលើតម្លៃបន្ថែម (VAT) ចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨។

ប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងទៀតថា ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលបង្កើតស្ថានីយសាកយានយន្តអគ្គិសនី៕

ខាងក្រោមនេះជាប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៖