មន្ត្រីក្រសួងទេសចរណ៍ ស្នើឱ្យអ្នកផលិតមាតិកា ផ្សព្វផ្សាយព័ត៌មានណាមានប្រភពច្បាស់លាស់ និងវិជ្ជមាន ដើម្បីជួយដល់វិស័យទេសចរណ៍ (Video inside)
16-10-2026 16:27
(ភ្នំពេញ)៖ លោក ឡាង សុលីណា អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងទេសចរណ៍ បានស្នើឱ្យអ្នកផលិតមាតិកា មេត្តាផ្សព្វផ្សាយព័ត៌មានណាមានប្រភពច្បាស់លាស់ និងវិជ្ជមាន ដើម្បីជួយដល់វិស័យទេសចរណ៍នៅកម្ពុជា។
លោក ឡាង សុលីណា បានថ្លែងឲ្យដឹងថា ចំពោះបញ្ហារបស់អ្នកផលិតមាតិកា ដែលនាំឲ្យមានការយល់ច្រឡំ ឬបង្កភាពភ័យខ្លាចដល់ភ្ញៀវទេសចរ ក្រសួងទេសចរណ៍បានធ្វើការយ៉ាងស្អិតរមួត ជាមួយនឹងក្រសួងព័ត៌មាន ដើម្បីបន្សាបព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយនោះ។
លោកស្នើឲ្យបងប្អូនទាំងអស់ មិនថាសាធារណជន ឬក៏អ្នកសារព័ត៌មាន ព្រមទាំងអ្នកផលិតមាតិកា សូមឲ្យយកព័ត៌មានណា ដែលមានប្រភពច្បាស់លាស់ ដើម្បីចែកចាយបន្ត។
សូមស្ដាប់ការលើកឡើងរបស់លោក ឡាង សុលីណា៖





