អ្នកផលិតមាតិកាដើរតួនាទីដ៏សំខាន់ ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា (Video inside)
16-10-2026 16:25
(ភ្នំពេញ)៖ លោក ឡាង សុលីណា អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងទេសចរណ៍ បានឲ្យដឹងថា អ្នកផលិតមាតិកាដើរតួនាទីដ៏សំខាន់ ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ដូច្នេះសូមបន្តចូលរួមផ្សព្វផ្សាយទេសចរណ៍ ក្នុងប្រទេសឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
ការលើកឡើងរបស់លោក ឡាង សុលីណា ធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ «ឥទ្ធិពលអ្នកផ្សព្វផ្សាយមាតិកា ក្នុងការទាក់ទាញភ្ញៀវទេសចរមកកម្ពុជា»។
លោក ឡាង សុលីណា បានថ្លែងឲ្យដឹងថា បណ្ដាញសង្គមរាល់ថ្ងៃនេះ យើងប្រើប្រាស់វាពិតជាសំខាន់ណាស់ ដើម្បីផ្សាយពីអ្វីដែលយើងដឹង យើងស្គាល់ ហើយកម្រិតនៃការផ្សាយនេះ តាមរយៈអ្នកសារព័ត៌មាន អ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គម ដែលយើងហៅថា អ្នកផលិតមាតិកា។ ដូច្នេះយើងចូលរួមទាំងអស់គ្នា ទាំងសារព័ត៌មាន ទាំងក្រសួង ទាំងអ្នកផលិតមាតិកា ដើម្បីផ្សាយពីកិត្តិនាមកម្ពុជា ទៅកាន់ពិភពលោក។
អ្នកផលិតមាតិកា គឺជាមនុស្សសំខាន់ ក្នុងការផ្សាយឲ្យភ្ញៀវដឹងច្បាស់អ្វី ដែលជាសេវាកម្មមានគុណភាព អ្វីដែលជាតំបន់ល្អរីករាយកម្សាន្ត ឬក៏ពេលខ្លះក៏គេត្រូវការភាពស្ងប់ស្ងាត់ផងដែរ។ ដូច្នេះអ្នកផលិតមាតិកា អ្នកបង្កើនទំនុកចិត្ត ដល់ភ្ញៀវទេសចរពេលបានឃើញ និងមើលវីដេអូ៕
សូមស្តាប់ការលើកឡើងរបស់លោក ឡាង សុលីណា៖





