ក្រសួងទេសចរណ៍ បន្តសហការជាមួយអ្នកផលិតមាតិកា, អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជំរុញការផ្សព្វផ្សាយបង្កើនភាពទាក់ទាញទេសចរ (Video inside)
16-10-2026 16:23
(ភ្នំពេញ)៖ លោក ឡាង សុលីណា អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងទេសចរណ៍ បានគូសបញ្ជាក់ពីសារៈសំខាន់នៃមាតិកាដែលផលិតដោយអ្នកជំនាញ ដើម្បីឲ្យភ្ញៀវទេសចរបានដឹងឮ និងឃើញពីភាពស្រស់ស្អាតនៃប្រទេសកម្ពុជា ដោយក្រសួងទេសចរណ៍ បាននិងកំពុងបន្តពង្រឹងកិច្ចសហការយ៉ាងសកម្មជាមួយអ្នកផលិតមាតិកា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាឲ្យកាន់តែទូលំទូលាយ និងទាក់ទាញភ្ញៀវទេសចរ។
លោកបានលើកឡើងថាបច្ចុប្បន្ននេះ ការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមដូចជា Facebook, TikTok និង Instagram កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ។ អ្នកផលិតមាតិកាបានរួមចំណែកយ៉ាងធំធេងក្នុងការបង្ហាញពីគោលដៅទេសចរណ៍នានា ដែលធ្វើឲ្យភ្ញៀវទេសចរជាច្រើនសម្រេចចិត្តមកទស្សនាកម្ពុជា។ ក្រៅពីនេះ ក្រសួងក៏បានផ្តោតជាយុទ្ធសាស្ត្រលើទីផ្សារចិន ដោយសហការជាមួយបណ្ដាញសង្គម និងសារព័ត៌មានចិន ដើម្បីផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារដ៏ធំមួយនេះ។
លោក ឡាង សុលីណា លើកឡើងបែបនេះ ធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ «ឥទ្ធិពលអ្នកផ្សព្វផ្សាយមាតិកា ក្នុងការទាក់ទាញភ្ញៀវទេសចរមកកម្ពុជា»។
សូមស្តាប់ការលើកឡើងរបស់លោក ឡាង សុលីណា៖





