រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កំពុងរៀបចំកាលវិភាគព្រឹត្តិការណ៍គ្រប់រដូវកាល ដើម្បីជំរុញឱ្យភ្ញៀវទេសចរដើរកម្សាន្ត (Video inside)
16-10-2026 16:19
(ភ្នំពេញ)៖ លោក ឡាង សុលីណា អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា ក្នុងចក្ខុវិស័យវែងឆ្ងាយ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំនូវប្រតិទិនព្រឹត្តិការណ៍ (Event Calendar) ពេញមួយឆ្នាំ ចាប់ពីខែមករាដល់ខែធ្នូ ដើម្បីធានាថាមានព្រឹត្តិការណ៍ជាប្រចាំ ជំរុញឱ្យភ្ញៀវទេសចរដើរកម្សាន្តគ្រប់រដូវកាល និងគ្រប់តំបន់នៃ ២៥ ខេត្តក្រុងរបស់កម្ពុជា។
ស្របពេលដែលភ្ញៀវទេសចរធ្លាក់ចុះគួរឱ្យកត់សម្គាល់ លោក ឡាង សុលីណាបានលើកឡើងថា ក្រសួងទេសចរណ៍ កំពុងរៀបចំយុទ្ធសាស្ត្រយ៉ាងសកម្ម ដើម្បីប្រែក្លាយរដូវកាលភ្ញៀវទេសចរតិច (ខែឧសភា ដល់ខែតុលា) ទៅជារដូវកាលបៃតង ដែលមានសក្ដានុពលខ្ពស់ក្នុងការទាក់ទាញភ្ញៀវ។ យុទ្ធសាស្ត្ររដូវកាលបៃតងនេះ មានគន្លឹះសំខាន់ៗចំនួន៦ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកស្គាល់ ស្នាក់នៅ កម្សាន្ត និងទទួលបទពិសោធន៍ល្អៗនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ក្រសួងបានរៀបចំព្រឹត្តិការណ៍ជាច្រើននៅតាមបណ្ដាខេត្តនានាដូចជា ភ្នំពេញ សៀមរាប ស្ទឹងត្រែង និងកំពតជាដើម។
លោក ឡាង សុលីណា លើកឡើងបែបនេះ ធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ «ឥទ្ធិពលអ្នកផ្សព្វផ្សាយមាតិកា ក្នុងការទាក់ទាញភ្ញៀវទេសចរមកកម្ពុជា។
សូមស្តាប់ការលើកឡើងរបស់ លោក ឡាង សុលីណា៖





