FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងឧស្សាហកម្ម គ្រោងនឹងដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគ្រាសមីក្រូ ធុនតូច និងមធ្យម ក្នុងពេលឆាប់ៗនេះ (Video inside)

09-10-2026 12:47

(ភ្នំពេញ)៖ លោកបណ្ឌិត កែវ សុជាតិ អគ្គនាយកវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានវត្តន៍ បានបញ្ជាក់ឲ្យដឹងថា ក្រសួងឧស្សាហកម្ម គ្រោងនឹងដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគ្រាសមីក្រូ ធុនតូច និងមធ្យម ក្នុងពេលឆាប់ៗនេះ ដើម្បីគាំទ្រ និងពង្រឹងសហគ្រាសធុនតូច និងមធ្យម។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វេីឡេីងក្នុងឱកាសដែល លោកបណ្ឌិត កែវ សុជាតិ អញ្ជេីញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការ គាំទ្រផ្នែកបច្ចេកវិទ្យា ដើម្បីពង្រឹងប្រសិទ្ធភាពផលិតកម្មរបស់ សហគ្រាសខ្នាតតូច និង មធ្យមនៅកម្ពុជា» ក្នុងកម្មវិធី Fresh Business។

លោកបណ្ឌិត កែវ សុជាតិ បានបញ្ជាក់យ៉ាងដូច្នេះ «ខាងយេីងគ្រោងនឹងរៀបចំដាក់ចេញនូវយុទ្ធសាស្ដ្រអភិវឌ្ឍន៍សហគ្រាសមីក្រូធុនតូច និងមធ្យម ក្នុងពេលឆាប់ៗនេះ អាចថានៅក្នុងឆ្នាំនេះ»៕

ខាងក្រោមនេះ ជាវីដេអូនៃការលេីកឡេីងទាំងស្រុង របស់លោកបណ្ឌិត កែវ សុជាតិ៖