FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកវិទ្យាស្ថានវិទ្យាសាស្រ្ត៖ ម្ចាស់ SMEs ដែលចង់វិនិយោគទៅលើបច្ចេកវិទ្យា គួរតែចាប់ផ្តើមពីអ្វីដែលយើងមានលទ្ធភាពអាចធ្វើបាន (Video inside)

09-10-2026 12:45

(ភ្នំពេញ)៖ លោកបណ្ឌិត កែវ សុជាតិ អគ្គនាយកវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានវត្តន៍ បានលេីកឡេីងថា ម្ចាស់ សហគ្រាសមីក្រូ ធុនតូច និងមធ្យម (SMEs) ដែលចង់វិនិយោគទៅលើបច្ចេកវិទ្យា គួរតែចាប់ផ្តើមពីអ្វីដែលយើងមានលទ្ធភាពអាចធ្វើបាន។

ការលេីកឡេីងបែបនេះ ធ្វេីឡេីងក្នុងឱកាសដែល លោកបណ្ឌិត កែវ សុជាតិ អញ្ជេីញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការ គាំទ្រផ្នែកបច្ចេកវិទ្យា ដើម្បីពង្រឹងប្រសិទ្ធភាពផលិតកម្មរបស់ សហគ្រាសខ្នាតតូច និង មធ្យមនៅកម្ពុជា» ក្នុងកម្មវិធី Fresh Business។

លោកបណ្ឌិត កែវ សុជាតិ បានបញ្ជាក់យ៉ាងដូច្នេះ «បងប្អូនសហគ្រាសយេីង កុំអាងចាប់ផ្ដេីមពីលុយជាមុន ត្រូវគិតថា អ្វីទៅជាបញ្ហាប្រឈមធំរបស់យេីង ដែលត្រូវដោះស្រាយ រកបញ្ហាណាដោះលឿនជាងគេ និងមានលទ្ធភាពធ្វេី ត្រូវចាប់ផ្ដេីមធ្វេី»៕

ខាងក្រោមនេះ ជាវីដេអូនៃការលេីកឡេីងទាំងស្រុង របស់លោកបណ្ឌិត កែវ សុជាតិ៖