FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគារពិភពលោកព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៦ កើន៣.៥% និងឆ្នាំ២០២៧ កើន៤.២%

06-10-2026 15:57

(ភ្នំពេញ)៖ ធនាគារពិភពលោក (World Bank) បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២៦ មានកំណើន៣.៥% និងឆ្នាំ២០២៧ មានកំណើត៤.២%។ នេះបើតាមរបាយការណ៍ថ្មីមួយ ចេញដោយធនាគារពិភពលោក ដែលបណ្ដាញព័ត៌មាន​ Fresh News ទទួលបាននៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦។

ការព្យាករណ៍នេះ បានបង្ហាញនៅក្នុងរបាយការណ៍ថ្មីចុងក្រោយ ស្តីពី បច្ចុប្បន្នភាពសេដ្ឋកិច្ច ប្រចាំឆមាសសម្រាប់តំបន់នេះ កំណើនសេដ្ឋកិច្ចនៅតែមិនដូចគ្នាទេ រវាងបណ្តាប្រទេស និងវិស័យនៅក្នុងតំបន់ ខណៈដែលការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កាន់តែទូលំទូលាយកំពុងបង្កើតឱកាសថ្មីៗ​។

បើតាមរបាយការណ៍, តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ត្រូវបានព្យាករថា នឹងមានកំណើនសេដ្ឋកិច្ច​ក្នុងអត្រា៤.៥% នៅឆ្នាំ២០២៦ ដែលបង្ហាញពីភាពធន់ នៅចំពោះមុខបញ្ហាប្រឈមជា​ច្រើន​ដែល​កំពុងកើតមាននៅលើពិភពលោក។

សូមជម្រាបផងដែរថា នាពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា មកត្រឹម ៣.៩% សម្រាប់ឆ្នាំ២០២៦ ពី៤.១% ខណៈក្រសួងសេដ្ឋកិច្ច ព្យាករថាសេដ្ឋកិច្ចកម្ពុជា​ នឹងសម្រេចបាន​នូវអត្រាកំណើន ៤.២% ​នៅក្នុងឆ្នាំ ២០២៦ ទាបជាងការព្យាករកាលពីពេលមុនថា សម្រេចបានក្នុងរង្វន់ ៥%៕