ការទិញធានារ៉ាប់រង ជាការទិញសំណាញ់សុវត្ថិភាព ការពារហិរញ្ញវត្ថុក្នុងគ្រួសារ និងធ្វើឱ្យមានសន្តិភាពផ្លូវចិត្ត (Video inside)
02-10-2026 14:20
(ភ្នំពេញ)៖ លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិនៃហ្វតតេ គ្រុប បានលើកឡើងថា ការទិញធានារ៉ាប់រង ជាការទិញសំណាញ់សុវត្ថិភាព ការពារហិរញ្ញវត្ថុក្នុងគ្រួសារ និងធ្វើឱ្យមានសន្តិភាពផ្លូវចិត្ត។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក យក់ ចំរើនឫទ្ធិ អញ្ជើញចូលរួម ក្នុងពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «ការដោះស្រាយបញ្ហាប្រឈម លើការពង្រឹងប្រភពទុនរបស់សហគ្រាសនៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
លោក យក់ ចំរើនឫទ្ធិ បានបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាគ្មានធានារ៉ាប់រង ពេលមានគ្រោះថ្នាក់ចរាចរណ៍ គាត់នឹងដកលុយមួយចំនួន ដែលសន្សំយកទៅដោះស្រាយ តែបើមានធានារ៉ាប់រង គឺក្រុមហ៊ុនសងជំនួយ ចឹងស្ថានភាពហិរញ្ញវត្ថុនៅដដែល»។
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក យក់ ចំរើនឫទ្ធិ៖




