FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក យក់ ចំរើនឫទ្ធិ លើកឡើងពីហេតុផលដែលកសិករគួរទិញធានារ៉ាប់រងកសិកម្ម ដើម្បីជួយមិនឱ្យរងការខាតបង់ នៅពេលជួបគ្រោះធម្មជាតិ​ (Video inside)

02-10-2026 14:17

(ភ្នំពេញ)៖ លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិនៃហ្វតតេ គ្រុប បានលើកឡើងពីសារៈសំខាន់នៃធានារ៉ាប់រងកសិកម្ម ដែលជាខែលការពារកសិករ ដើម្បីជៀសវាងការខាតបង់ធ្ងន់ធ្ងរនៅពេលជួបប្រទះគ្រោះធម្មជាតិ។

លោក យក់ ចំរើនឫទ្ធិ ពន្យល់ថា នៅពេលមានគ្រោះរាំងស្ងួត ឬទឹកជំនន់ កសិករដែលខ្ចីប្រាក់ដើម្បីដាំដុះ អាចនឹងខាតបង់ទាំងពូជ ជី និងកម្លាំងពលកម្ម។ ប៉ុន្តែប្រសិនបើពួកគាត់មានធានារ៉ាប់រង នោះការខាតបង់ទាំងនោះនឹងត្រូវបានទូទាត់សំណង ដែលជួយឱ្យពួកគាត់អាចបន្តអាជីវកម្មបាន។

លោកបន្តថា កន្លងមក ក្រុមហ៊ុន Forte Insurance ក៏ធ្លាប់បានអនុវត្តគម្រោងសាកល្បងជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាធានារ៉ាប់រងលើកសិកម្មដល់កសិករគោលដៅប្រមាណ ៧៨ ម៉ឺនគ្រួសារ នៅក្នុងខេត្តចំនួនបី ដោយមានការឧបត្ថម្ភធនពីសំណាក់រដ្ឋាភិបាល។ បច្ចុប្បន្ន គម្រោងសាកល្បងនេះបានបញ្ចប់ហើយ ហើយរដ្ឋាភិបាលកំពុងធ្វើការវាយតម្លៃឡើងវិញ។

លោក យក់ ចំរើនឫទ្ធិ លើកឡើងបែបនេះ ធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ការ ការពារ ហានិភ័យលើ ហិរញ្ញវត្ថុផ្ទាល់ខ្លួន តាមរយៈវិស័យធានារ៉ាប់រង»។

សូមស្តាប់ ការពន្យល់បន្ថែមរបស់លោក យក់ ចំរើនឫទ្ធិ ៖