ការផ្ដល់សេវាដោយគ្មានវិជ្ជាជីវៈរបស់ក្រុមហ៊ុនខ្លះ នាំឱ្យប្រជាពលរដ្ឋខ្មែរ មិនសូវមានទំនុកចិត្តលើវិស័យធានារ៉ាប់រង (Video inside)
02-10-2026 14:14
(ភ្នំពេញ)៖ លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិនៃហ្វតតេ គ្រុប បានលើកឡើងថា ការផ្ដល់សេវាដោយគ្មានវិជ្ជាជីវៈរបស់ក្រុមហ៊ុនខ្លះ នាំឱ្យប្រជាពលរដ្ឋខ្មែរ មិនសូវមានទំនុកចិត្តលើវិស័យធានារ៉ាប់រង និងម្យ៉ាងទៀត ប្រជាពលរដ្ឋខ្មែរ មិនទាន់យល់ច្បាស់អំពីអត្ថប្រយោជន៍។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក យក់ ចំរើនឫទ្ធិ អញ្ជើញចូលរួម ក្នុងពិភាក្សាមួយ ក្រោមប្រធានបទ ស្ដីពី «ការដោះស្រាយបញ្ហាប្រឈម លើការពង្រឹងប្រភពទុនរបស់សហគ្រាសនៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
លោក យក់ ចំរើនឫទ្ធិ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងឃើញថា វិស័យនេះ នៅយើងក្មេង ហើយយើងទើបចាប់ផ្ដើម ទីមួយ ប្រជាពលរដ្ឋអត់ទាន់យល់ច្បាស់ ពីអត្ថប្រយោជន៍ នៃធានារ៉ាប់រង និងទីពីរ ក្រុមហ៊ុនធានារ៉ាប់រង ដែលបង្កើតនៅកម្ពុជា អត់ទាន់យល់ច្បាស់ និងអត់មានវិជ្ជាជីវៈត្រឹមត្រូវ ធ្វើឱ្យប្រជាពលរដ្ឋមិនសូវមានជំនឿ»៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក យក់ ចំរើនឫទ្ធិ៖




