លោកសាស្ត្រាចារ្យ ធុយ ចាន់ធួន បង្ហាញពីលទ្ធផល នៃកិច្ចការស្រាវជ្រាវ និងពិសោធន៍រំលាយរ៉ែដែក និងលោហធាតុបុរាណខ្មែរ
30-09-2026 16:10
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ធុយ ចាន់ធួន អ្នកជំនាញបុរាណវិទ្យា បាននាំយកនូវការសិក្សាស្រាវជ្រាវយ៉ាងលម្អិត អំពីសំណាកដុំដែក និងរ៉ែដែកបុរាណ រួមជាមួយនឹងការចុះធ្វើសកម្មភាពពិសោធន៍ផ្ទាល់ក្នុងការរំលាយ និងដុតលោហធាតុតាមបែបបច្ចេកវិទ្យាបុរាណ។
តាមរយៈការពិសោធន៍ដ៏មានតម្លៃនេះ លោកសាស្ត្រាចារ្យ បានបង្ហាញឱ្យឃើញពីសមត្ថភាព និងភាពវៃឆ្លាតរបស់មនុស្សខ្មែរក្នុងសម័យបុរាណ ដែលចេះកែច្នៃរ៉ែដែក មាស និងស្ពាន់ យកមកប្រើប្រាស់ក្នុងជីវភាពរស់នៅ និងកសាងអរិយធម៌ដ៏រុងរឿង។
អ្នកជំនាញបុរាណវិទ្យារូបនេះ ក៏បានអំពាវនាវឱ្យយុវជនងាកមកសិក្សាពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបុរាណ ដើម្បីឈ្វេងយល់ពីប្រវត្តិសាស្ត្រ និងស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ។
សូមទស្សនាវីដេអូ នៃការអះអាងរបស់ សាស្ត្រាចារ្យ ធុយ ចាន់ធួន ដូចតទៅ៖




