FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តម្លៃហាងឆេងមាសមានទំនោរដាំក្បាលចុះ អាចជាឱកាសក្នុងការទិញទុកលក់យកចំណេញ ឬយ៉ាងណា?

29-09-2026 21:50

(ភ្នំពេញ)៖ តម្លៃហាងឆេងមាសបានបង្ហាញពីទំនោរធ្លាក់ចុះគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលថ្មីៗនេះ ជាពិសេសកាលពីសប្តាហ៍មុន ដែលបណ្តាលមកពីកត្តាទីផ្សារសំខាន់ៗមួយចំនួន។ ជាក់ស្តែងនៅថ្ងៃនេះតម្លៃមាសនៅកម្ពុជា បានធ្លាក់ចុះពីជាង ៥ដុល្លារក្នុងមួយតម្លឹង មកនៅត្រឹមប្រមាណ ៤ ៩០០ ដុល្លារក្នុងមួយតម្លឹង។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន PP Link Securities បានពន្យល់ថា ការធ្លាក់ចុះនេះបណ្តាលមកពីការសម្រេចចិត្ត របស់និយ័តករនៅផ្សារមូលបត្រសៀងហៃ ដែលជាស្ថាប័នឯកជនដ៏ធំមួយ បានបញ្ឈប់ការទទួលទិញ និងទូទាត់តម្លៃហាងឆេងមាស។

ការសម្រេចចិត្តនេះបានជះឥទ្ធិពលដល់វិនិយោគិន ដោយសារតែទីផ្សារសៀងហៃជាទីផ្សារដ៏ធំមួយនៅអាស៊ី ហើយវិនិយោគិនជាច្រើនបានដកថយ និងសម្រេចចិត្តលក់មាសចេញ ដែលកត្តានេះបានបណ្តាលឱ្យតម្លៃមាសធ្លាក់ចុះ។

ក្រៅពីកត្តាទីផ្សារសៀងហៃ ក៏មានកត្តាផ្សេងទៀតដូចជាជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ព្រមទាំងការបិទច្រកហូមូស ក៏អាចប៉ះពាល់ដល់តម្លៃមាសផងដែរ។ តែយ៉ាងណាលោកព្យាករណ៍ ថា តម្លៃមាសអាចនឹងកើនឡើងវិញនៅចុងឆ្នាំនេះ។

លោកបានបន្ថែមថា សម្រាប់អ្នកជួញដូរពិតប្រាកដ ការធ្លាក់ចុះតម្លៃនេះអាចជាឱកាសដ៏ល្អមួយ ក្នុងការចាប់ផ្តើមទិញមាសក្នុងតម្លៃទាប៕

សូមស្តាប់ការពន្យល់បន្ថែមរបស់លោក ឡុង សំណាង៖