លោក អ៊ូ ផាន់ណារិទ្ធ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងផ្តោតការបណ្តុះបណ្តាលដល់មន្ត្រីរាជការ លើបច្ចេកវិទ្យា AI (Video inside)
26-09-2026 08:25
(ភ្នំពេញ)៖ លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា បច្ចុប្បន្ននេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងផ្តោតការបណ្តុះបណ្តាល ដល់មន្ត្រីរាជការលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
ការលើកឡើងរបស់លោក អ៊ូ ផាន់ណារិទ្ធ ធ្វើឡើងក្នុងកម្មវិធី CYBER SECURITY ក្រោមប្រធានបទ៖ «ការគំរាមកំហែងសន្តិសុខអិនធើណែត នៅកម្ពុជាឆ្នាំ២០២៧»។
លោក អ៊ូ ផាន់ណារិទ្ធ បានថ្លែងឲ្យដឹងថា ក្រសួងបច្ចុប្បន្ននេះ គឺកំពុងបង្រៀនផ្នែកបញ្ញាសិប្បនិម្មិត (AI) ដោយបណ្ដុះបណ្ដាលការប្រើ AI ជាប្រចាំថ្ងៃ។ ទន្ទឹមនឹងនេះក៏មានការបង្រៀន ឱ្យចេះប្រុងប្រយ័ត្នអំពីហានិភ័យនៃ AI ដែលអាចមានមកលើយើងផងដែរ។
សូមស្តាប់ការលើកឡើងរបស់លោក អ៊ូ ផាន់ណារិទ្ធ៖
