FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យា៖ ឆ្នាំ២០២៧ ហានិភ័យនៃការវាយប្រហារតាមប្រព័ន្ធអ៉ីនធើណែត កាន់តែស្មុគស្មាញ ដោយសារបច្ចេកវិទ្យា AI កាន់តែជឿនលឿន (Video inside)

26-09-2026 08:20

(ភ្នំពេញ)៖ លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា នៅក្នុងឆ្នាំ២០២៧ ខាងមុខនេះ ហានិភ័យនៃការវាយប្រហារ តាមប្រព័ន្ធអ៉ីនធើណែត នឹងកាន់តែមានភាពស្មុគស្មាញ ដោយសារបច្ចេកវិទ្យា AI កាន់តែជឿនលឿន។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក អ៊ូ ផាន់ណារិទ្ធ អញ្ជើញចូលរួម ក្នុងកម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» លើប្រធានបទ៖ «ការគំរាមកំហែងសន្តិសុខ អិនធើណែតនៅកម្ពុជានៅ ឆ្នាំ២០២៧» ក្នុងកម្មវិធី CYBER SECURITY។

លោក អ៊ូ ផាន់ណារិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងឆ្នាំ២០២៧ខាងមុខនេះ គឺយើងឃើញថា ទម្រង់នៃការវាយប្រហារ វាកាន់តែមានភាពបត់បែន ឆ្លាតជាងមុន លឿនជាងមុន ហើយក៏ស្មុញស្មាញជាងមុនផងដែរ»៕

សូមស្តាប់ការលើកឡើងរបស់លោក អ៊ូ ផាន់ណារិទ្ធ៖