លោក ស៊ូ សុជាតិ៖ ការជួញដូរមូលបត្របានហក់ឡើងជិត ៤លានដុល្លារក្នុងមួយថ្ងៃ ក្លាយជាប្រវត្តិសាស្រ្តដំបូងបំផុត ក្នុងរយៈពេល១០ឆ្នាំ (Video inside)
25-09-2026 09:11
(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានលើកឡើងពី ការហក់ឡើងជិត ៤លានដុល្លារ នៃការជួញដូរមូលបត្រក្នុង១ថ្ងៃ ដែលតួលេខនេះបានក្លាយជាប្រវត្តិសាស្រ្ដដំបូងបំផុត ក្នុងរយៈពេល១០ឆ្នាំនេះ។
ការលើកឡើងរបស់លោក ស៊ូ សុជាតិ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ការដោះស្រាយបញ្ហាប្រឈម លើ ការពង្រឹងប្រភពទុនរបស់សហគ្រាស នៅកម្ពុជា»។
លោក ស៊ូ សុជាតិ បានថ្លែងឲ្យដឹងថា វិស័យមូលបត្របានដំណើរការដល់របត់មួយ ដែលមានសន្ទុះនៃការចូលរួមច្រើន ជាក់ស្ដែងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ផ្សារមូលបត្របានបិទទំហំជួញដូរមួយ ដែលហក់ឡើងប្រមាណ ៤លានដុល្លារក្នុងមួយថ្ងៃ នេះជាលើកទីមួយ ដែលមានទំហំតួលេខប្រមាណ ៤លានដុល្លារប្រចាំថ្ងៃ ក្នុងរយៈពេលជាង ១០ឆ្នាំនៃការបង្កើតទីផ្សារមូលបត្រ។
លោកបានបន្ដថា ការចាប់អារម្មណ៍របស់អ្នកជួញដូរ ក្នុងទីផ្សារបន្ទាប់ ឬក៏ការជួញដូរលើវេទិកាជួញដូរ គឺបញ្ជាក់ពីទំនុកចិត្តច្រើនៗ លើវិស័យមូលបត្រ ដើម្បីបានទំហំ ៤លានដុល្លារក្នុងមួយថ្ងៃនេះ មានអ្នកជួញដូរប្រមាណ ៣ពាន់នាក់ក្នុងមួយថ្ងៃ ខណៈដែលដំបូងឡើយវិស័យមូលបត្រ មានអ្នកជួញដូរមិនដល់ ៥០នាក់ផងក្នុងមួយថ្ងៃ៕
សូមស្តាប់ការលើកឡើងរបស់លោក ស៊ូ សុជាតិ៖






