តំបន់ភូមិភាគឦសានរំពឹងថានឹងអាចទាក់ទាញ វិនិយោគិនបានច្រើននៅឆ្នាំក្រោយ ដោយសារការរីកចម្រើនហេដ្ឋាសម្ព័ន្ធ និងការលើកទឹកចិត្តរបស់រដ្ឋាភិបាល (Video inside)
18-09-2026 11:51
(ភ្នំពេញ)៖ លោក កែវ សុទ្ធារិទ្ធ ប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តក្រចេះ, ស្ទឹងត្រែង និងរតនគីរី បានលើកឡើងថា តំបន់ភូមិភាគឦសានរំពឹងថានឹងអាចទាក់ទាញ វិនិយោគិនបានច្រើននៅឆ្នាំក្រោយ ដោយសារការរីកចម្រើនហេដ្ឋាសម្ព័ន្ធ និងការលើកទឹកចិត្តរបស់រដ្ឋាភិបាល។
ការលើកឡើងរបស់លោក ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «កិច្ចសហប្រតិបត្តិការរវាងអ្នកជំនួញកម្ពុជា ពីការធ្វើពហិការទំនិញថៃ»។
លោក កែវ សុទ្ធារិទ្ធ បានថ្លែងឲ្យដឹងថា ឆ្នាំក្រោយនេះនឹងអាចទាក់ទាញ វិនិយោគិនបានច្រើន ព្រោះពេលនោះយើងមានកំពង់ផែ, មានផ្លូវគមនាគមន៍ល្អ មានការលើកទឹកចិត្តពីរដ្ឋាភិបាលផងនោះ។ ជាក់ស្ដែងសម្រាប់ឆ្នាំនេះ គឺមានការវិនិយោគច្រើនជាបណ្ដាឆ្នាំទៅមិញ នាខេត្តទាំង៤នេះ។
លោកបានបន្ដថា ក្រុមហ៊ុនខ្លះកំពង់សិក្សា ក្រុមហ៊ុនខ្លះកំពង់ដំណើរការ ដូច្នេះប៉ុន្មានឆ្នាំទៅមុខនេះ នឹងដើរបានយ៉ាងល្អប្រសើរជាក់ជាពុំខាន ព្រោះរាជរដ្ឋាភិបាលបានចាត់ទុកតំបន់ភូមិភាគឦសានជាប៉ូលសេដ្ឋកិច្ចទី៤៕
សូមស្តាប់ការលើកឡើងរបស់លោក កែវ សុទ្ធារិទ្ធ៖









