សភាពាណិជ្ជកម្មរង់ចាំគ្រប់ពេលវេលាក្នុង ការដោះស្រាយបញ្ហាប្រឈមរបស់ពាណិជ្ជករ និងអាជីវករ ដែលមានបំណងមកវិនិយោគនៅតំបន់ភូមិភាគឦសាន (Video inside)
18-09-2026 11:50
(ភ្នំពេញ)៖ លោក កែវ សុទ្ធារិទ្ធ ប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តក្រចេះ, ស្ទឹងត្រែង និងរតនគីរី បានលើកឡើងថា ចំពោះពលរដ្ឋដែលមានបញ្ហាអាជីវកម្ម មានបំណងចង់វិនិយោគនៅតំបន់ភូមិភាគឦសាន សូមជូនដំណឹងមកសភាពាណិជ្ជកម្ម ដើម្បីរកវិធី ព្រោះសភាពាណិជ្ជកម្មរង់ចាំគ្រប់ពេលវេលាក្នុង ការដោះស្រាយបញ្ហាប្រឈមរបស់ពាណិជ្ជករ និងអាជីវករ ដែលមានបំណងមកវិនិយោគនៅតំបន់ភូមិភាគឦសាន។
ការលើកឡើងរបស់លោក ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «កិច្ចសហប្រតិបត្តិការរវាងអ្នកជំនួញកម្ពុជា ពីការធ្វើពហិការទំនិញថៃ»។
លោកបានលើកឡើងថា ប្រសិនបើពាណិជ្ជករ និងអាជីវករ ដែលមានបំណងមកវិនិយោគនៅតំបន់ភូមិភាគឦសាន សូមមកពិភាក្សាជាមួយសភាពាណិជ្ជកម្ម ព្រោះសភាពាណិជ្ជកម្មមានគ្រប់វិស័យទាំងអស់ ដើម្បីរិះរកដំណោះស្រាយ។
លោកបានបន្ដថា កន្លងមកយើងធ្លាប់បានជួបជាមួយអាជីវករដែលមានបញ្ហាប្រឈមជាច្រើននាក់ ដោយបានជួយសម្របសម្រួលដល់ពួកគាត់ ឲ្យដំណើរការបានយ៉ាងល្អប្រសើរនៃអាជីវកម្ម។ ដូច្នេះចំពោះអាជីវករណាដែលមានបញ្ហាប្រឈម សូមមករកសភាពាណិជ្ជកម្ម ព្រោះសមាពាណិជ្ជកម្មមានគ្រប់វិស័យទាំងអស់ ទាំងពីវិស័យធនគារជាដើម។
លោកបានបន្ថែមថា សភាពាណិជ្ជកម្មរងចាំគ្រប់ពេលវេលា ដើម្បីនឹងដោះស្រាយនូវបញ្ហាប្រឈមទាំងអស់ ដោយនឹងដោះស្រាយជូនភ្លាមៗ ដោយមិនទុកយូរឡើយព្រោះយើងមានយន្ដការដៃគូរជាច្រើននាក់ផងដែរ៕
សូមស្តាប់ការលើកឡើងរបស់លោក កែវ សុទ្ធារិទ្ធ៖









