SME មានមូលដ្ឋានផលិតនៅតំបន់ភូមិភាគឦសាន មានលទ្ធភាពពង្រីកខ្លួនប្រសើរជាងមុន ដោយងាយទទួលបានឥណទានជាងមុន (Video inside)
18-09-2026 11:48
(ភ្នំពេញ)៖ លោក កែវ សុទ្ធារិទ្ធ ប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្ដក្រចេះ, ស្ទឹងត្រែង និងរតនគិរី បានលើកឡើងថា សហគ្រាស ធុនតូច និងមធ្យម (SME) មានមូលដ្ឋានផលិតនៅតំបន់ភូមិភាគឦសាន មានលទ្ធភាពពង្រីកខ្លួនប្រសើរជាងមុន ដោយងាយទទួលបានឥណទានជាងមុន។
ការលើកឡើងបែបនេះ ក្នុងឱកាសដែល លោក កែវ សុទ្ធារិទ្ធ អញ្ជើញ ចូលរួមក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «ផែនការអភិវឌ្ឍសេដ្ឋកិច្ច នៅភូមិភាគឦសាន ប្រទេសកម្ពុជា» ក្នុងកម្មវិធី Fresh Business។
លោក កែវ សុទ្ធារិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា មួយរយៈ ចុងក្រោយនេះ ហាក់ដូចជាមានអ្នកខ្ចីបានច្រើន ជាពិសេសនៅក្នុងវិស័យស្វាយចន្ទី ដែលធ្វើការកែច្នៃសម្រាប់នាំចេញ ក្រោយមានកម្មវិធីពិសេស នៅភូមិភាគឦសាន»៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក កែវ សុទ្ធារិទ្ធ៖









