ចលនាជាតិនិយម និងការគាំទ្រផលិតផលខ្មែរនៅតែរឹងមាំ ទោះបីមតិមួយចំនួនយល់ឃើញថា យុទ្ធនាការគាំទ្រផលិតផលខ្មែរ ហាក់មានភាពទន់ខ្សោយក៏ដោយ (Video inside)
14-09-2026 12:00
(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ចលនាជាតិនិយមគាំទ្រផលិតផលខ្មែរ នៅតែបន្តមានកម្លាំងខ្លាំងក្លានៅក្នុងសង្គម និងទីផ្សារកម្ពុជា ដោយលោករកត់សម្គាល់ថាសន្ទុះនៃការគាំទ្រផលិតផលខ្មែរនៅក្នុងទីផ្សារធំៗដូចជា ផ្សារទំនើប និងផ្សារម៉ាតនានា ដែលនៅតែមានភាពរស់រវើក។
លោកបានបន្ថែមថា គំនិតនៃការមិនប្រើប្រាស់ផលិតផលបរទេស ជាពិសេសផលិតផលថៃ នៅតែជាគោលជំហរមួយដែលអ្នកជាតិនិយមខ្មែរ ជាពិសេសក្នុងចំណោមយុវជន នៅតែប្រកាន់ខ្ជាប់។
លោកបន្តថា ទោះបីជាបច្ចុប្បន្ននេះ មតិមួយចំនួនមានការយល់ឃើញ យុទ្ធនាការគាំទ្រផលិតផលខ្មែរហាក់មានភាពទន់ខ្សោយក៏ដោយ ប៉ុន្តែលោកសង្កេតឃើញថា សន្ទុះនៃការគាំទ្រផលិតផលខ្មែរនៅតែមានភាពរស់រវើក។ជាមួយគ្នានេះ លោកសង្កេតឃើញថា ផលិតផលខ្មែរបានរីកចម្រើនយ៉ាងខ្លាំង រាប់ពាន់មុខ បានចូលទៅជំនួសទីផ្សារនៅច្រើនផ្នែកនៃតម្រូវការក្នុងស្រុក និងថែមទាំងបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិទៀតផង៕
សូមស្តាប់ការលើកឡើងបន្ថែមរបស់ លោក ប៉ែន សុវិជាតិ៖










