FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងពាណិជ្ជកម្ម​ សហការជាមួយភាគីពាក់ព័ន្ធ រៀបចំក្រមសីលធម៌ សម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (​Video inside)

14-09-2026 11:51

(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ​​ក្រសួងពាណិជ្ជកម្មបាននឹងកំពុងសហការជាមួយវិស័យឯកជន​ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ ​ដើម្បីរៀបចំក្រមសីលធម៌មួយ​សម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីធានានូវតម្លាភាព ការធ្វើអាជីកម្មប្រកបដោយសុចរិតភាព និងធានាបាននូវជំនឿទុកចិត្ត ​រវាងអ្នកលក់ និងអ្នកទិញ។

លោក ប៉ែន សុ​វិជាតិ បានបន្តថា នៅក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីនៃពាណិជ្ជកម្មឌីជីថល ការប្រើប្រាស់វេទិកាផ្ទាល់ខ្លួន និងការរៀបចំទីផ្សារឯកជន ចាំបាច់ត្រូវមានការគ្រប់គ្រងដោយច្បាប់ និងក្រមសីលធម៌ជាក់លាក់។ ក្រមសីលធម៌ដែលកំពុងរៀបចំនេះ នឹងក្លាយជាយន្តការដ៏សំខាន់មួយក្នុងការធានាបាននូវការរីកចម្រើនប្រកបដោយចីរភាពនៃអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

លោកបានសង្កត់ធ្ងន់ថា មានតែការទុកចិត្តគ្នាទៅវិញទៅមកទេ ទើបអាចជំរុញឱ្យអាជីវកម្មតាមប្រព័ន្ធឌីជីថលរីកចម្រើនបាន។ ក្រមសីលធម៌នេះនឹងជួយរៀបចំឱ្យការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមានលក្ខណៈរៀបរយ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ ពោលគឺការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ការផ្ទៀងផ្ទាត់ព័ត៌មាន និងការដឹកជញ្ជូនទំនិញដល់ផ្ទះប្រកបដោយសុវត្ថិភាព។ តាមរយៈការអនុវត្តក្រមសីលធម៌នេះ រាល់ប្រតិបត្តិការទិញ-លក់តាមអនឡាញនឹងកាន់តែមានទំនុកចិត្ត និងប្រសិទ្ធភាព ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញឱ្យក្រុមហ៊ុននានាអាចរីកចម្រើនទៅជាក្រុមហ៊ុនធំៗបាន​៕

សូមស្តាប់ការលើកឡើងបន្ថែមរបស់ លោក ប៉ែន សុវិជាតិ៖