FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងពាណិជ្ជកម្ម ដាក់គោលដៅជួយជំរុញ និងគាំទ្រអាជីវករស្ត្រីប្រកបអាជីវកម្មតាម​អនឡាញ ​តាមរយៈ ​«គម្រោងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ជនបទ» (​Video inside)

14-09-2026 11:46

(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា តាមរយៈ ​«គម្រោងពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ជនបទ» ក្រសួងពាណិជ្ជកម្មមានបំណងជួយដល់អាជីវករស្រ្តី ជាពិសេសអ្នកដែលមិនទាន់មានក្រុមហ៊ុន ឬទីតាំងអាជីវកម្មច្បាស់លាស់ ឲ្យអាចប្រកបអាជីវកម្មតាមប្រព័ន្ធអនឡាញ ​ដើម្បីលើកកម្ពស់ជីវភាព និងជំរុញពួកគេឱ្យក្លាយទៅជាសហគ្រិនពិតប្រាកដ។

​លោក ប៉ែន សុវិជាតិ បានថ្លែងថា គម្រោងនេះផ្តោតលើការជួយដល់អាជីវករស្ត្រី ដែលជាមេគ្រួសារ និងមិនទាន់មានក្រុមហ៊ុន ឬទីតាំងអាជីវកម្មច្បាស់លាស់ ឲ្យអាចប្រកបអាជីវកម្មតាមប្រព័ន្ធអនឡាញប្រកបដោយប្រសិទ្ធភាព។ គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យមានការរីកចម្រើន និងប្រែក្លាយទៅជាអាជីវកម្មរៀបរយ។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល អាជីវករទាំងនេះអាចពង្រីកទីផ្សាររបស់ខ្លួន ឈានទៅរកការក្លាយជាក្រុមហ៊ុននាំចេញនាំចូល ដែលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ។

លោកបន្តថា បច្ចុប្បន្ននេះ ផលិតផលកម្ពុជាជាច្រើនពាន់មុខ ត្រូវបានដាក់លក់នៅលើទីផ្សារអនឡាញធំៗដូចជា Alibaba និង Commentrade.com ដែលទទួលបានការទទួលស្គាល់ និងការទិញដូរពីអតិថិជននៅក្រៅប្រទេស។ក្រសួងពាណិជ្ជកម្មបន្តជំរុញការប្រើប្រាស់ Digital Platform នេះមិនត្រឹមតែសម្រាប់អាជីវករខ្នាតតូចប៉ុណ្ណោះទេ ថែមទាំងលើកទឹកចិត្តដល់អាជីវករខ្នាតធំផងដែរ ដើម្បីធានាថាទំនិញកម្ពុជាដែលមានគុណភាព និងភាពជឿជាក់ អាចទៅដល់ទីផ្សារពិភពលោក។គោលដៅចម្បងគឺធ្វើយ៉ាងណាឲ្យទំនិញកម្ពុជា មានគុណភាព និងភាពជឿជាក់ខ្ពស់ អាចទៅដល់ទីផ្សារពិភពលោក។ គម្រោងនេះក៏ជាផ្នែកមួយនៃការត្រៀមលក្ខណៈរបស់កម្ពុជា ដើម្បីសម្រេចបាននូវឋានៈជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៣០ ស្របតាមចក្ខុវិស័យឆ្នាំ ២០៣០ និង ២០៥០៕

សូមស្តាប់ការលើកឡើងបន្ថែមរបស់ លោក ប៉ែន សុវិជាតិ៖