FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យល់ដឹងពីជំនួញ៖ អ្នកឧកញ៉ា លឹម ហេង ផ្តល់អនុសាសន៍ដល់ SMEs មុននឹងឈានដល់ការពង្រីកខ្លួន ត្រូវមើលលើទីផ្សារជាមុនសិន ដើម្បីធ្វើឱ្យអាជីវកម្មរីកចម្រើន(Video inside)

13-09-2026 08:28

(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យម (SMEs) មុននឹងឈានដល់ការពង្រីកការផលិតឲ្យបានច្រើន គឺត្រូវមើលនិងរកទីផ្សារជាមុនសិន។

លោកបានសង្កត់ធ្ងន់ថា ទីផ្សារគឺជាកត្តាសំខាន់បំផុត ជាក់ស្តែង ក្រុមហ៊ុនបរទេសដែលមកវិនិយោគនៅកម្ពុជា គឺពួកគេមានទីផ្សារស្រាប់សម្រាប់នាំចេញ។ដូច្នេះ ការសិក្សាទីផ្សារមុននឹងពង្រីកខ្លួន គឺជាផែនការដ៏ត្រឹមត្រូវ ដើម្បីចៀសវាងការផលិតច្រើនដោយគ្មានទីផ្សារច្បាស់លាស់។

អ្នកឧកញ៉ាបានណែនាំឲ្យ SMEs ប្រើប្រាស់ឲ្យអស់លទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាមានជាមួយបណ្តាប្រទេសដូចជា ចិន កូរ៉េ ក៏ដូចជាកិច្ចព្រមព្រៀង RCEP និងប្រព័ន្ធអនុគ្រោះពន្ធ EBA សម្រាប់នាំចេញទៅសហរដ្ឋអាមេរិក និងអឺរ៉ុប។

ជាមួយគ្នានេះ លោកក៏បានលើកឡើងពីតួនាទីរបស់សភាពាណិជ្ជកម្មកម្ពុជា ដែលកំពុងបណ្តុះបណ្តាលអាជីវករតាមបណ្តាខេត្ត ដើម្បីជួយអាជីវកររកច្រកចេញ និងផលិតផលឲ្យមានស្តង់ដារត្រឹមត្រូវសម្រាប់ការនាំចេញ។

ការអនុម័តស្តង់ដារផលិតផលខ្មែរមួយចំនួនដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលទទួលស្គាល់ជាអន្តរជាតិ គឺជាកត្តាជំរុញដ៏សំខាន់។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា លឹម ហេង ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការទាក់ទាញការវិនិយោគពីបរទេស ដើម្បីនាំយកបច្ចេកវិទ្យា និងពង្រីកសមត្ថភាពផលិតកម្ម ជាពិសេសសម្រាប់ SMEs ខ្នាតតូចដែលនៅខ្វះខាតម៉ាស៊ីន និងបច្ចេកវិទ្យាទំនើប។ ការសហការជាមួយដៃគូវិនិយោគពីខាងក្រៅ នឹងជួយឲ្យ SMEs កម្ពុជាអាចឈានទៅកាន់ទីផ្សារអន្តរជាតិបាន៕

សូមស្តាប់ការពន្យល់បន្ថែមរបស់ អ្នកឧកញ៉ា លឹម ហេង៖