FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន​​ ប្រាប់ពីចំណុចគន្លឹះបើនិស្សិតចង់ទទួលបានជោគជ័យ ក្នុងការសិក្សានៅចិន (Video inside)

12-09-2026 16:17

(ភ្នំពេញ)៖ លោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានលើកឡើងថា ប្រាប់ពីចំណុចគន្លឹះបើនិស្សិតចង់ទទួលបានជោគជ័យ ក្នុងការសិក្សានៅចិន ដោយក្នុងនោះមាន៣ចំណុចសំខាន់ៗ ដែលនិស្សិតត្រូវដឹង និងត្រូវធ្វើបើចង់ទៅសិក្សានៅប្រទេសចិន។

លោក អ៊ុំ វុទ្ធទី បានថ្លែងឲ្យដឹងថា និស្សិតទាំងអស់ត្រូវសួរខ្លួនឯងជាមុនសិនថា តើយើងចង់រៀនអ្វី, ត្រូវការអ្វី? ស្រលាញ់អ្វី? ដើម្បីអ្វី? ជំនាញអ្វីដែលគ្រោងនឹងសិក្សា? ចំណុចទាំងនេះសំខាន់ណាស់ ទល់តែនិស្សិតដឹងពីចំណុចទាំងនេះជាមុនសិនទើប។ ចំណុចសំខាន់ទៀតនោះ គឺភាសា មុននឹងចង់ទៅសិក្សានៅប្រទេសចិន ត្រូវពង្រឹងលើភាសា​ឲ្យបានខ្លាំងក្លា ភាសាអង់គ្លេស និងភាសាចិន និយាយចំពោះភាសានេះ គឺសំខាន់ សំខាន់ខ្លាំងមែនទេ។

លោកបានបន្ដថា សូមលើកចិត្តដល់ប្អូនៗពង្រឹងឲ្យបានខ្លាំងលើភាសារ។ ចំណុចសំខាន់មួយទៀត គឺត្រូវស្វែងរកប្រភពអាហាររូបករណ៍ឲ្យបានត្រឹមត្រូវ ត្រូវចេះស្វែងរក ស្រាវជ្រាវរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលក្នុងផេករបស់ក្រសួងអប់រំ មិនមានត្រឹមតែអាហាររូបករណ៍ចិនមួយនោះទេ គឺមានសឹងតែគ្រប់ប្រទេស៕