FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កត្តា៥ចំណុច ដែលទាក់ទាញនិស្សិតខ្មែរ​ទៅរៀននៅប្រទេសចិន (Video inside)

12-09-2026 16:14

(ភ្នំពេញ)៖ លោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានលើកឡើងថា មាន៥ចំណុចធំៗដែលធ្វើឲ្យនិស្សិតកម្ពុជា ពេញចិត្ត និងទាក់ទាញក្នុងការទៅរៀននៅក្នុងប្រទេសចិន។

លោកបានបន្ថែមថា ចំនុចទាំង៥នោះរួមមាន ការសិក្សាភាសាចិន ភាសាចិនត្រូវបានគេប្រើប្រាស់ច្រើនជាងគេនៅលើពិភពលោក និងជាភាសាឥស្លាមមួយនៃជំនួញពាណិជ្ជកម្ម ដូច្នេះសិស្សដែលចេះភាសាចិន គឺមានឱកាសច្រើនទាំងពេលសិក្សា និងក្រោយការសិក្សា។ ចំណុចមួយគឺសុវត្ថិភាពការសិក្សានៅប្រទេសចិន គឺមានសុវត្ថិភាពខ្ពស់ណាស់, ចំណុចមួយទៀតនៃប្រទេសចិនគឺការអភិវឌ្ឍន៍ ចិនជាប្រទេសដែលមានការអភិវឌ្ឍន៍ជឿនលឿនមួយ។

លោកបានបន្ថែមថា ចំនែកកត្តាសំខាន់មួយទៀតដែលទាញចិត្តក្នុងការទៅសិក្សានៅប្រទេសចិន គឺកត្តាទំនាក់ទំនងមិត្តភាពដែកថែប រវាងកម្ពុជា-ចិន និងកត្តាសំខានមួយទៀតគឺគុណភាពការអប់រំ ព្រមទាំងការផ្ដល់អាហារណ៍រូបករណ៍ពីប្រទេសចិន ជូនដល់និស្សិតកម្ពុជា។
ក្នុងនោះគុណភាពអប់រំរបស់ចិន គឺខ្លាំងក្លា និងមានភាពជឿនលឿនជាខ្លាំង៕