FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្នុងមួយឆ្នាំៗ និស្សិតកម្ពុជាពី២៥០ទៅ៣០០នាក់ ជាប់អាហារូបករណ៍ទៅសិក្សានៅចិន ដោយទទួលបានការងារល្អពេលត្រឡប់​មកវិញ (Video inside)

12-09-2026 16:12

(ភ្នំពេញ)៖ លោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានលើកឡើងថា ក្នុងមួយឆ្នាំៗ និស្សិតកម្ពុជាពី២៥០ទៅ៣០០នាក់ ជាប់អាហារូបករណ៍ទៅសិក្សានៅចិន ដោយទទួលបានការងារល្អ ពេលត្រឡប់​មកវិញ។

លោក អ៊ុំ វុទ្ធទី បានថ្លែងឲ្យដឹងថា ក្នុងមួយឆ្នាំៗ និស្សិតកម្ពុជាពី២៥០ទៅ៣០០នាក់ ជាប់អាហារូបករណ៍ទៅសិក្សានៅចិន។ បច្ចុប្បន្ននេះមាននិស្សិតប្រមាណ១៨០០នាក់ បានសិក្សានៅក្នុងប្រទេសចិន នៅក្នុងខេត្តកុ្រងចំនួន២៦។

លោកបានបន្ថែមថា បានថ្លែងឲ្យដឹងថា សម្រាប់និស្សិតដែលបានបញ្ចប់ការសិក្សានៅក្នុងប្រទេសចិនចន្លោះ២០០នាក់ ពេលបញ្ចប់ការសិក្សាគឺត្រឡបមកវិញជាមួយការងារល្អៗ ទាំងវិស័យសាធារណៈ និងឯកជន។ ជាក់ស្ដែងបងប្អូនបញ្ចប់ការសិក្សាពី ប្រទេសចិនទទួលបានការងារល្អពីរដ្ឋាភិបាល និងវិស័យឯកជនពិសេសជាមួយក្រុមហ៊ុនចិន គឺទទួលបានការងារល្អ និងប្រាក់ខែច្រើន។

លោកបានបន្ដថា ក្នុងនោះក៏មាននិស្សិតបញ្ចប់ការសិក្សាពីប្រទេសចិន មិនបម្រើការងារនោះទេ គឺបើកអាជីវកម្មដោយខ្លួនឯងតែម្ដង ព្រោះនិស្សិតបញ្ចប់ការសិក្សាពីប្រទេសចិន មិនត្រឹមតែបានចំណេះជំនាញនោះទេ គឺទទួលបានគំនិតអ្នករកស៊ីផងដែរ៕