FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកឧកញ៉ា លឹម ហេង៖ បើនិយាយពីច្បាប់ យើងមិនអាចធ្វើសង្រ្គាមពាណិជ្ជកម្ម ប៉ុន្តែបើនិយាយពីការឈឺចាប់ និងសិទ្ធិរបស់ពលរដ្ឋខ្មែរ យើងអាចធ្វើពហិការបាន

11-09-2026 15:03

(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា បើនិយាយពីច្បាប់ យើងមិនធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយថៃបានឡើយ ប៉ុន្តែបើនិយាយពីការឈឺចាប់ និងសិទ្ធិរបស់ពលរដ្ឋខ្មែរ យើងអាចធ្វើពហិការបាន ដោយប្ដេជ្ញាចិត្តមិនប្រើប្រាស់ មិនគាំទ្រផលិតផលថៃនោះទេ។

ការលើកឡើងរបស់អ្នកឧកញ៉ា លឹម ហេង ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «កិច្ចសហប្រតិបត្តិការរវាងអ្នកជំនួញកម្ពុជា ពីការធ្វើពហិការទំនិញថៃ»។

អ្នកឧកញ៉ា លឹម ហេង បានថ្លែងឲ្យដឹងថា បើនិយាយពីច្បាប់ច្បាស់ណាស់កម្ពុជាមិនអាចធ្វើសង្រ្គាមជាពាណិជ្ជកម្មជាមួយថៃបានឡើយ មិនថាតែជាមួយប្រទេសថៃនោះទេ ប្រទេសណាក៏ដោយតាមច្បាប់យើងមិនអាចធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយបណ្ដាប្រទេសណាឡើយ ប៉ុន្ដែបើនិយាយអំពី ការឈឺចាប់របស់ពលរដ្ឋខ្មែរ យើងអាចធ្វើពហិការបាន ដោយប្ដេជ្ញាចិត្តមិនប្រើប្រាស់ មិនគាំទ្រផលិតផលថៃនោះទេ។

អ្នកឧកញ៉ា លឹម ហេង បានបន្ថែមថា បើនិយាយពីច្បាប់ពាណិជ្ជកម្ម កម្ពុជាមិនអាចធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយថៃបានឡើយ [....] កម្ពុជាដូចគ្នាប្រជាពលរដ្ឋខ្មែរយើង យើងអាចធ្វើសង្គ្រាមពាណិជ្ជកម្មរបស់ពលរដ្ឋខ្មែរតាមរយៈការពហិការមិនប្រើប្រាស់ទំនិញថៃ៕